
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានកំណត់អត្តសញ្ញាណលើ Benjamin Sesko របស់ក្រុម RB Leipzig ជាគោលដៅខ្សែប្រយុទ្ធជួរមុខកំពូលនៃបញ្ជីផ្ទេរនៅរដូវក្តៅនេះ ប៉ុន្តែរាងពិបាកបន្តិចក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ 90min។
គួរកត់សម្គាល់ថា កិច្ចសន្យារបស់ Sesko មានតម្លៃប្រមាណ ៤៣លានផោន ក្នុងការដោះលែង ខណៈ Man Utd នឹងពិបាកបញ្ចុះបញ្ចូលរូបគេឲ្យផ្លាស់មកកាន់ទឹកដី Old Trafford ដោយសារមានក្លឹបធំៗជាច្រើនក៏កំពុងចាប់អារម្មណ៍លើកីឡាករសញ្ជាតិស្លូវេនីរូបនេះផងដែរ។
គួរជម្រាបដែរថា Sesko ស៊ុតបញ្ចូលទីបាន ២៩គ្រាប់ និង assists ១១ដង ក្នុងការបង្ហាញខ្លួន ៧៩លើកសម្រាប់ក្រុម Red Bull Salzburg មុនពេលផ្លាស់ទៅកាន់ RB Leipzig ក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយក្លឹបនៅ Bundesliga៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



