
គុនខ្មែរ៖ អ្នកប្រដាល់កាណដា វាយតំណាងប្រទេសមីយ៉ាន់ លោក Dave Leduc ដែលបងប្អូនប្រជាជនកម្ពុជា មានការស្គាល់យ៉ាងច្បាស់ក្រោយអ្នកប្រដាល់រូបគេធ្វើការប្រកួតជាមួយនឹងកីឡាករគុនខ្មែរ ព្រំ សំណាង កាលពីចុងឆ្នាំ២០២៣។ បច្ចុប្បន្ន Dave Leduc កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា និងបានប្រកាសថា ខ្លួន និងប្រពន្ធ ដែលមានផ្ទៃពោះ ៨ខែ នឹងមករស់នៅទីនេះ ដោយសារតែមើលឃើញប្រទេសកម្ពុជា មានសុខសុវត្តិភាព សម្រាប់ពួកគេ។
លោក Dave បានបង្ហោះនៅលើគណនី Facebook របស់លោកថា៖ «សារពិសេសជូនចំពោះកងកម្លាំងនគរបាលកម្ពុជា។ ប៉ូលីសខ្មែរមានវិជ្ជាជីវៈ និងចិត្តល្អ ហើយបើអ្នកមានគម្រោងមកលេងប្រទេសកម្ពុជា អ្នកអាចជឿជាក់ក្នុងចិត្តថា អ្នកទទួលបានការគោរព និងមានយុត្តិធម៌។ ខ្ញុំបានរើទីលំនៅមកប្រទេសកម្ពុជាជាមួយកូនប្រុសអាយុ 2 ឆ្នាំ និងប្រពន្ធមានផ្ទៃពោះ 8 ខែ ហើយខ្ញុំគិតថាប្រទេសមានសុវត្ថិភាពខ្លាំងណាស់។ សូមថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ទូទាំងប្រទេស។ – ដាវ »

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]


