
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United កំពុងបង្កើនការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Jarrad Branthwaite របស់ក្លឹប Everton ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ នេះបើយោងតាមគេហទំព័រ Football Insider បានចេញផ្សាយ។
របាយការណ៍បានបន្ថែមថា គ្រូបង្វឹក Man United លោក Erik ten Hag ចង់យល់ព្រមលើកិច្ចព្រមព្រៀងដំបូងជាមួយ Everton លើខ្សែការពារដែលអាចក្លាយជាកីឡាករដំបូងនៃរជ្ជកាលរបស់លោក Sir Jim Ratcliffe នៅ Old Trafford ។
គួរជម្រាបដែរថា Branthwaite បានបង្ហាញខ្លួន ៣៩ប្រកួត នៅគ្រប់ការប្រកួតទាំងអស់ សម្រាប់ក្រុមដំបូង Everton នៅ Goodison Park ខណ:រូបគេក៏បានចំណាយពេល ១ឆ្នាំមុន ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្រុម PSV Eindhoven ផងដែរ។ គួរកត់សម្គាល់ថា កិច្ចសន្យារបស់ Raphael Varane ជាមួយ Man Utd នឹងផុតកំណត់នៅចុងរដូវកាលនេះ ដោយខ្សែការពារសញ្ជាតិបារាំង នឹងចាកចេញពី Man Utd ដោយមិនមានតម្លៃខ្លួន។
សរុបមក Jarrad Branthwaite ជាកីឡាករម្នាក់ ដែល Man Utd ត្រៀមបម្រុងទុក សម្រាប់ជំនួសកន្លែង Varane ប្រសិនរូបគេពិតជាចង់ធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅកាន់ក្លឹបថ្មី៕
ប្រភព៖ SportsMole

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]


