Close
Featured-Image
ខ្សែបម្រើ Liverpool ដែលកំពុងខ្ចីជើងម្នាក់ ត្រៀមនឹងវិលត្រលប់មករួមទ្រនំវិញ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមសារព័ត៌មាន ​​Football Insider បានឲ្យដឹងថា ខ្សែបម្រើវ័យក្មេង Fabio Carvalho សញ្ជាតិព័រទុយហ្គាល់ ដែលកំពុងលេងខ្ចីជើងនៅក្រុម Hull City ត្រូវបានផ្តល់ឱកាសពីក្លឹបហង្សក្រហម Liverpool ឲ្យវិលត្រលប់មកកាន់ទឹកដី Anfield វិញ សម្រាប់រដូវកាល ២០២៤-២៥ ហើយក៏ស្ថិតនៅក្នុងផែនការជម្រើស១១នាក់ដំបូងផងដែរ ជាជាងត្រូវបានខ្ចីជើងជាលើកទី៣ ក្នុងរយៈពេលពីររដូវកាល។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool claim may make Fabio Carvalho situation bittersweet for Hull

គួរបញ្ជាក់ផងដែរថា ក្លឹប Hull City មិនមានជម្រើសក្នុងការចុះហត្ថលេខាលើ Carvalho លើកិច្ចសន្យាអចិន្ត្រៃយ៍នោះទេ ហើយកីឡាករជម្រើសជាតិព័រទុយហ្គាល់វ័យ ២១ឆ្នាំ រូបនេះនឹងត្រូវត្រលប់ទៅ Liverpool វិញ ខណ:ដែលគាត់ស្ថិតនៅក្រោមកិច្ចសន្យាកុងត្រារហូតដល់ឆ្នាំ ២០២៧។

Leipzig signs Fábio Carvalho on a season-long loan from Liverpool

គួរជម្រាបដែរថា ដំបូងឡើយ Carvalho រីករាយនឹងម៉ោងប្រកួតធម្មតាក្រោមការដឹកនាំរបស់លោក Jurgen Klopp មុនពេលរូបគេធ្លាក់ចេញពីផែនការរបស់លោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ។ ស្របពេលជាមួយគ្នានេះ Carvalho រកបាន ៨គ្រាប់ ក្នុងការប្រកួត ១៧លើក នៅក្របខ័ណ្ឌលំដាប់ទីពីរអង់គ្លេស៕

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930