
(អង់គ្លេស)៖ កាលរាត្រីយប់មិញនេះ Liverpool ត្រូវបានទម្លាក់ដោយក្រុម Atalanta នៅក្នុងការប្រកួតជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Europa League ក្នុងលទ្ធផលសរុបទាំងពីរជើង ១ទល់នឹង៣។ ក្រោយចប់ការប្រកួតប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Virgil van Dijk បាននិយាយសារភាពទៅកាន់សារព័ត៌មាន TNT Sports យ៉ាងដូច្នេះថា៖
«ជាដំបូងខ្ញុំផ្តល់កិត្តិយសដល់ក្រុម Atalanta ។ សប្តាហ៍មុន យើងលេងនៅមានកម្រិត ខណ:ពួកគេមានការប្រកួតដ៏ល្អ។ ពួកគេសមនឹងឆ្លងផុតវគ្គនេះ ស្របពេលពួកយើងបានស៊ូទ្រាំលំបាកស្វិតស្វាញខ្លាំងក្នុងប្រកួតនេះផងដែរ»
«យប់នេះគឺជាការប្រកួតដ៏ល្អមួយ ហើយយើងបានបង្ហាញវាយ៉ាងដ៏អស្ចារ្យ។ វាជាភាពប្រសើរឡើងមួយ ប៉ុន្តែការពិតគឺពួកយើងបានបរាជ័យហើយ យើងត្រូវសម្រាកឱ្យបានឆាប់រហ័ស និងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍នៅថ្ងៃសៅរ៍នេះ។»
«ពួកយើងបានព្យាយាម និងមានឱកាសច្រើន។ វាពិតជាលឿនពេកហើយ ព្រោះគ្រប់គ្នាចង់ទទួលបានចំណាត់ថ្នាក់ទីពីរ និងទីបី។ ប៉ុន្តែសរុបមក វាមិនគ្រប់គ្រាន់នៅឡើយទេ។ យើងខកចិត្តដែលបានធ្លាក់ចេញពីការប្រកួត ព្រោះពួកយើងពិតជាចង់ឈ្នះវា»៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



