Close
Featured-Image
មិនធម្មតា! MAN UTD នៅតែតាមប្រមាញ់ខ្សែប្រយុទ្ធនៅ Bundesliga រូបនេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំ ដើម្បីបន្តការចាប់អារម្មណ៍របស់ពួកគេលើខ្សែប្រយុទ្ធរបស់ក្លឹប Stuttgart គឺ Serhou Guirassy ក្នុងអំឡុងពេលទីផ្សារដោះដូរមកដល់ បើទោះជាតាមចែចូវជាយូរមកហើយនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Serhou Guirassy - Player profile 23/24 | Transfermarkt

យោងតាមប្រភព ​​Bild បានរាយការណ៍ថា ខ្សែប្រយុទ្ធ Guirassy មានតម្លៃប្រាក់ឈ្នួលទាមទារក្នុង ១ឆ្នាំ ប្រមាណ ១៧លានផោន កាលពីដើមឆ្នាំខែមករាកន្លងទៅ។ ទន្ទឹមនឹងនេះដែរ Guirassy ស៊ុតបញ្ចូលទីបាន ២៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២ដង ក្នុងការបង្ហាញខ្លួន ២៥លើក សម្រាប់ក្លឹបអាឡឺម៉ង់នៅរដូវកាលនេះ រួមទាំង ២៥គ្រាប់ក្នុង ២៣ប្រកួត នៅលីគ Bundesliga ។

Serhou Guirassy, ​​the lethal weapon of VfB Stuttgart!

គួរជម្រាបដែរថា កីឡាករវ័យ ២៨ឆ្នាំ រូបនេះមានកិច្ចសន្យាជាមួយក្រុម Stuttgart រហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ប៉ុន្តែក្លឹប Stuttgart មានការស្ទាក់ស្ទើរក្នុងការរក្សាគាត់ឲ្យស្នាក់នៅក្លឹបបន្ត ខណៈក្លឹបនៅអង់គ្លេស២ ផ្សេងទៀតក៏កំពុងចាប់អារម្មណ៍លើរូបគេផងដែរ។ បន្ថែមពីនេះ Man Utd ត្រូវការខ្សែប្រយុទ្ធមានសមត្ថភាពដូចជា Guirassy ជាខ្លាំង សម្រាប់ជំនួស Rasmus Hojlund នៅពេលដែលរូបគេមានបញ្ហាណាមួយកើតឡើង ដោយមិនបានរំពឹងទុក៕

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios!
featured image

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930