Close
Featured-Image
ក្រោយឈ្នះពានធំ ៣ !Bernado Silva ចង់ឃើញ Man.City បង្កើតកំនត់ត្រាសំខាន់មួយនេះទៀត
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើ Bernardo Silva បានលើកឡើងថាការឈ្នះពានធំៗ បីកម្មវិធីផ្សេងគ្នាលើកទីពីរមិនធ្លាប់មាននិងក្លាយជាប្រវត្តិសាស្រ្តរបស់ក្លឹបនិងជាការជម្រុញ និងលើកទឹកចិត្ត ក្រុមបន្ថែមទៀត។ ការលើកឡើងរបស់កីឡាករអន្តរជាតិព័រទុយហ្គាល់គឺមុនពេលម្ចាស់ផ្ទះមេឃខៀវ Man. City និងនិងត្រូវបើកទ្វារកីឡដ្ឋាន Etihad របស់ខ្លួនដើម្បីទទួលស្វាគមន៏ក្រុម Real Madrid នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ដើម្បីរកឃើញក្រុមណាមួយដែលនិងត្រូវកក់កៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌ Champions League រដូវកាលនេះជាបន្តទៀត។គួររំលឹកថាកាលពីរដូវកាលមុនគ្រូបង្វឹកសញ្ជាតិអេស្បាញលោក Pep Guardiola បានដឹកនាំ Man.City ក្លាយជាក្លឹបអង់គ្លេសទី ២ ក្នុងប្រវត្តិសាស្ត្រ ដែលបានឈ្នះពានបី ក្របខ័ណ្ឌគឺទី១ Champions League និងទី២ Premier League ព្រមទាំង FA Cup បន្ទាប់ពីក្លឹបគូប្រជែងរួមទីក្រុងគឺ Man. United ធ្លាប់ឈ្នះកាលពី២៤ឆ្នាំមុន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man City 1-0 Inter Milan: Rodri's goal wins Champions League final as Pep  Guardiola's team complete treble | Football News | Sky Sports

Man Utd Channel on X: "Sir Alex Ferguson. English treble winner.  https://t.co/NL0PQ7BacB" / X

សម្រាប់រដូវកាលនេះ Man City នៅមានក្តីសង្ឃឹមក្នុងការការពារពានទាំងបីនេះនៅឡើយពោលគឺការឈ្នះពានបីនៅតែមានឪកាសដោយសាតែបច្ចុប្បន្នពួកគេបានប្រកួតស្មើជើងទី១វគ្គ៨ក្រុមចុងក្រោយ ក្របខណ្ឌ Champion League មនិងមានពីរពិន្ទុដាច់នៅលើកំពូលតារាង Premier League ជាមួយនឹងការប្រកួត៦លើកដែលនៅសល់មុនពេលជួប Chelsea ក្នុងការប្រកួតពាន(អេហ្វអេខាប់) FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះ។

We want to build a legacy!' - Bernardo Silva reveals inspiration as Man City  look to knock Real Madrid out of Champions League and keep double treble  dream alive | Goal.com Tanzania

ខ្សែបម្រើកណ្តាល Silva បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថាៈ ខ្ញុំមិនភ្ញាក់ផ្អើលចំពោះលទ្ធផលដែលក្លឹបកំពុងសម្រេចបាននៅឡើយទេ ប៉ុន្តែអតីតកីឡាករ Monaco បានលើកឡងថានៅមានផ្លូវដ៏វែងឆ្ងាយដែលត្រូវដើរ។អ្វីដែលយើងទទួលបាននៅពេលកន្លងទៅជាការលើកទឹកចិត្តថាក្រុមនេះធ្វើបានល្អប៉ុណ្ណាចាប់តាំងពីខ្ញុំមកដល់ទីនេះវាជារដូវកាលទី ៧ របស់ខ្ញុំហើយ ។ ការពិតយើងចង់បង្កើតកេរដំណែលនោះបន្ថែមទៀត។យើងក៏ចង់ឈ្នះ Premier League មួយទៀតដើម្បីបង្កើតកំនត់ត្រាលើកពាន Premier League ៦ដងក្នុងរយៈពេល៧ឆ្នាំចុងក្រោយ និង ជាលើកទី៤ជាប់ៗគ្នារយៈពេល៤ឆ្នាំចុងក្រោយ។យើងក៏ចង់ឈ្នះពាន Champion League ២ឆ្នាំជាប់គ្នាផងដែរ ប៉ុន្តែវាគឺជារឿងដែលលំបាកខ្លាំងបំផុត។ប្រភព:BBC

 

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios!
featured image

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930