

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានកំណត់អត្តសញ្ញាណអតីតគ្រូបង្វឹកក្លឹប Bayern Munich លោក Niko Kovac គឺជាអ្នកជំនួសតំណែងដ៏មានសក្តានុពលមួយរូបទៅក្នុងបញ្ជីជ្រើសរើសអ្នកចាត់ការទូទៅក្លឹប ដែលត្រៀមនឹងស្នងតំណែងលោក Jurgen Klopp នៅចុងរដូវកាលនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរកត់សម្គាល់ថា បន្ទាប់ពីលោក Xabi Alonso ចង់បន្តស្នាក់នៅ Bayer Leverkusen នៅរដូវកាលក្រោយ ក្រុម Liverpool មានការអាក់អន់ចិត្ត និងបានកំណត់គោលដៅពិចារណាលើលោក Kovac ជំនួសវិញនេះបើតាមការចុះផ្សាយពីសារព័ត៌មាន Daily Mail។
គួរជម្រាបដែរថា លោក Kovac ធ្លាប់ធ្វើការក្នុងតួនាទីជាអ្នកគ្រប់គ្រងចំនួន ៦ ក្លឹបផ្សេងគ្នា ប៉ុន្តែគាត់មិនទាន់បានទទួលបន្ទុកដឹកនាំក្រុមណាមួយនៅក្របខ័ណ្ឌកំពូល Premier League របស់អង់គ្លេសនៅឡើយទេ។ រំលឹកដែរថា គ្រូបង្វឹកវ័យ ៥២ឆ្នាំ បានចាប់ផ្តើមអាជីពជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតអាយុក្រោម ២១ឆ្នាំ មុនពេលរូបគាត់ចំណាយពេល ២ឆ្នាំ ទៅដឹកនាំក្រុមឈុតធំ។
មិនតែប៉ុណ្ណោះ លោក Kovac បានដឹកនាំក្រុម Bayern Munich ឈ្នះពាន Bundesliga, Pokal និង German Super Cup មុនពេលគាត់ត្រូវបានបណ្តេញចេញក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ ។ ផ្ទុយទៅវិញ រូបគាត់ត្រូវបានបណ្តេញចេញកាលពីខែមុន បន្ទាប់ពីដឹកនាំក្រុម VfL Wolfsburg បរាជ័យ ១១ប្រកួត នៅ Bundesliga៕
ប្រភព៖ SportsMole


