
ក្នុងនាមជាម្ចាស់ផ្ទះក្រុម Borussia Dortmund របស់អាឡឺម៉ង់និងត្រូវបើកទ្វារកីឡដ្ឋានSignal Iduna Park ដើម្បីស្វាគមន៏ក្រុមភ្ញៀវអេស្បាញគឺ Atletico Madrid ដើម្បីរកឃើញក្រុមណាមួយឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃពុធក្នុងការប្រកួតជើងទីពីរនៃវគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេ។ គួរកត់សម្គាល់ថាសម្រាប់ការប្រកួតជើងទី១នៅWanda Metropolitano ក្រុម Dortmund ធ្វើមិនទាន់បានល្អទេត្រូវក្រុមម្ចាស់ផ្ទះផ្តួលដោយលទ្ធផល២ទល់និង១ ដូច្នេះការប្រកួតនេះគឺអាចចាត់ទុកថាជារឿងតានតឹងមួយសម្រាប់ក្រុមទំាងពីរ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥លើកចុងក្រោយ Dortmund ឈ្នះ២ស្មើ០និងចាញ់ At.Madrid ៣ដង។
២.ពត៌មានក្រុមDortmund(ម្ចាស់ផ្ទះ)
Ramy Bensebaini អវត្តមានសម្រាប់ម្ចាស់ផ្ទះ Dortmund ខណៈ Sebastien Haller នៅតែមិនទាន់ច្បាស់ថាអាចចូលលេងបានក្រោយបង្ហាញខ្លួនបានតែ១០ នាទីពេលប្រកួតជាមួយ Moncheng Gladbach កាលពីថ្ងៃសៅរ៍។Donyell Malen អាចនិងជាប់ជម្រើសដមបូងក្រោយលេងជាកីឡាករបម្រុងនៅចុងសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKobel; Ryerson, Hummels, Schlotterbeck, Maatsen; Sabitzer, Can, Brandt; Sancho, Fullkrug, Malen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមAt.Madrid(ភ្ញៀវ)
Memphis Depay, Mario Hermoso, Memphis Depay និង Marcos Paulo អវត្តមាន។ដូច្នេះគ្រូបង្វឹកលោក Diego Simeone អាចនឹងដាក់ជម្រើស១១នាក់ដំបូងដូចពេលជ័យជំនះជើងទីមួយលើ Dortmund កាលពីសប្តាហ៍មុនដូច្នេះដែរ។។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Oblak; Witsel, Gimenez, Azpilicueta; Molina, Llorente, Koke, De Paul, Lino; Griezmann, Morata
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Dormund ១:២ At.Madrid
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



