Close
Ads: 88BOL
Featured-Image
Liverpool និង Arsenal ដើរថយក្រោយម្នាក់១ជំហ៊ាន ខណៈ Man.City ទទួលផ្លែផ្កាដោយមិនបាច់ប្រឹង(មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

បេក្ខភាពប្រជែងពាននិងជាក្រុមនាំមុខតារាងគឺArsenal និង ក្រុមលេខរៀងទី២Liverpool បានដើរថយក្រោយមួយជំហ៊ានហើយ សម្រាប់ការប្រកួតលីកកំពូលអង់គ្លេសនៅរាត្រីថ្ងៃអាទិត្យទី ១៤ ខែ មេសា ២០២៤ម្សិលមិញនេះបន្ទាប់ពីដើរតួជាម្ចាស់ផ្ទះដែលមានប្រៀបទៅហើយ ប៉ុន្តែក្រុមArsenal របស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Aston Villa ក្នុងលទ្ធផល ២ទល់និង០ ខណៈហង្សក្រហម Liverpool បានបរាជ័យក្នុងផ្ទះខ្លួនឯងជាលើកទីពីរជាប់គ្នាក្រោមថ្វីជើងភ្ញៀវ Crystal Palace ក្នុងលទ្ធផល១ទល់និង០បន្ទាប់ពីបរាជ័យចាញ់ Atalanta ៣ទល់និង០កាលពីថ្ងៃព្រហស្បត្ត៏កន្លងទៅ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester City 5-1 Luton Town: Erling Haaland nets as Pep Guardiola's side go top of Premier League - EurosportArsenal player ratings vs Aston Villa: What a day for Man City! Gunners fall apart after Liverpool loss as Gabriel Jesus and Leandro Trossard flop before David Raya error damages Premier League

គិតត្រឹមសប្តាហ៏ទី៣២សម្រាប់ក្រុមប្រជែងពានទាំងបីគឺ Man City ញញឺមបិទមាត់មិនជិតទេ ព្រោះតែពួកគេបានបង្កើនគម្លាត២ពិន្ទុលើ Arsenal និង Liverpool ដោយមាន៧៣ពិន្ទុនិងវិលត្រលប់មកកាន់កំពូលតារាងវិញ។ទោះយ៉ាងណាក្រៅពីជួប Real Madrid វគ្គ ៨ក្រុមចុងក្រោយUCLលើកទី២នៅថ្ងៃទី១៧ មេសា និង Chelsea នៅថ្ងៃទី២០មេសា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់FA Cup គឺក្រុមការពារតំណែងជើងឯក EPL របស់លោក Pep Guardirola និងត្រូវធ្វើការងារមិនសូវធ្ងន់ធ្ងរទេដោយជួបក្លឹបដូចជាៈទៅសួរសុខទុក្ខម្ចាស់ផ្ទះ Brighton និង Nottingham នៅថ្ងៃទី២៥ និង ២៨ មុនពេលទទួលផ្ញៀវ Wolves នៅថ្ងៃទី៤ ឧសភា និងទៅសួរសុខទុក្ខ Fulham និង Tottenham នៅថ្ងៃទី ១១និង ១៤ឧសភា និងប្រកួតបិទបញ្ចប់រដូវកាលដោយទទួលភ្ញៀវ West Ham នៅថ្ងៃទី១៩មិថុនា ២០២៤ខាងមុខ។

Liverpool player ratings vs Crystal Palace: Season over for the Reds?! Curtis Jones, Darwin Nunez and Mohamed Salah all drop stinkers as Premier League title hopes suffer critical blow | Goal.com

PREMIER LEAGUE PREVIEW & PREDICTIONS 23/24 | inspiresport %

បន្ទាប់ពីធ្វើដំណើរទៅអ៊ីតាលីដើម្បីការប្រកួតជើងទី២វគ្គ៨ក្រុមចុងក្រោយសម្រាប់Liverpool ៦ប្រកួតចុងក្រោយនៅEPLគឺធ្វើដំណើរទៅលេងក្រៅដី ៣ប្រកួតជាប់គ្នាដូចជាទៅផ្ទះFulham និង ក្រុមជិតខាងEverton មុនពេលទៅផ្ទះ WestHam និងបន្តបើកទ្វារកីឡាដ្ឋាន Anfield ទទួលភ្ញៀវTottenham និង ទៅផ្ទះ Aston Villa មុនពេលប្រកួតបញ្ចប់រដូវកាលទទួលភ្ញៀវ Wolverhamtpon ។ ចំណែកឯ Arsenalវិញក្រោយការប្រកួតជើងទី២ដើម្បីរកឃើញក្រុមទៅវគ្គ១/២UCL ក្រុមលោក Arteta និង ត្រូវធ្វើដំណើរទៅផ្ទះ Wolver និង បើកទ្វារផ្ទះទទួល Chelsea និង បន្តទៅផ្ទះTottenham ហើយ ទទួលភ្ញៀវ Bournemouth និងត្រូវទៅផ្ទះ Man.Utd មុនពេលបិទបញ្ចប់រដូវកាលទទួលភ្ញៀវ Everton ។

ប្រភព:whoscored &bbc

វីដេអូ: Arsenal & Aston Villa

វីដេអូ:Liverpool vs Crystal Palace

អត្ថបទកំពុងចាប់អារម្មណ៍៖
Lewandowski ស៊ុត៣គ្រាប់ជួយ Barcelona បំបាក់ក្រុម Valencia ដែលមានគ្នាត្រឹម១០នាក់ (មានវីដេអូ)
featured image

(អេស៉្បាញ)៖ កាលពីយប់មិញ Barcelona ទទួលបានជ័យជំនះ ៤ទល់នឹង២ ដោយសារការស៊ុតបញ្ចូលទីបាន Hat-trick ៣គ្រាប់ នៅតង់ទី២ របស់ខ្សែប្រយុទ្ធ Robert Lewandowski បន្ទាប់ពីអ្នកចាំទី Giorgi Mamardashvili របស់ក្រុម Valencia ទទួលបានកាតក្រហម ហើយត្រូវបានបណ្តេញចេញពីទីលានប្រកួតភ្លាមៗ។ គួរជម្រាបផងដែរថា Barcelona មាន៧៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Laliga Real Madrid ចំនួន១១ពិន្ទុ៕អត្ថបទកំពុងចាប់អារម្មណ៍៖ តារាឆ្នើម Liverpool ដ៏មានសក្កានុពលរូបនេះ មិនចង់ចែកផ្លូវ ក្រោយក្លឹបគ្រោងផ្តល់ជូននូវកុងត្រាថ្មី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 35 25 5 5 85 28 +57 80
    2 Manchester City 34 24 7 3 82 32 +50 79
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 33 18 6 9 67 52 +15 60
    6 Manchester United 34 16 6 12 52 51 +1 54
    7 Newcastle United 34 16 5 13 74 55 +19 53
    8 West Ham United 35 13 10 12 56 65 -9 49
    9 Chelsea 33 13 9 11 63 59 +4 48
    10 AFC Bournemouth 35 13 9 13 52 60 -8 48
    11 Wolverhampton Wanderers 35 13 7 15 48 55 -7 46
    12 Brighton & Hov… 34 11 11 12 52 57 -5 44
    13 Fulham 35 12 7 16 51 55 -4 43
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 35 12 8 15 37 48 -11 36
    16 Brentford 35 9 8 18 52 60 -8 35
    17 Nottingham Forest 35 7 9 19 42 62 -20 26
    18 Luton Town 35 6 7 22 48 77 -29 25
    19 Burnley 35 5 9 21 38 70 -32 24
    20 Sheffield United 35 3 7 25 34 97 -63 16
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930  
  • Sponsor by 88Bol