
បេក្ខភាពប្រជែងពាននិងជាក្រុមនាំមុខតារាងគឺArsenal និង ក្រុមលេខរៀងទី២Liverpool បានដើរថយក្រោយមួយជំហ៊ានហើយ សម្រាប់ការប្រកួតលីកកំពូលអង់គ្លេសនៅរាត្រីថ្ងៃអាទិត្យទី ១៤ ខែ មេសា ២០២៤ម្សិលមិញនេះបន្ទាប់ពីដើរតួជាម្ចាស់ផ្ទះដែលមានប្រៀបទៅហើយ ប៉ុន្តែក្រុមArsenal របស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Aston Villa ក្នុងលទ្ធផល ២ទល់និង០ ខណៈហង្សក្រហម Liverpool បានបរាជ័យក្នុងផ្ទះខ្លួនឯងជាលើកទីពីរជាប់គ្នាក្រោមថ្វីជើងភ្ញៀវ Crystal Palace ក្នុងលទ្ធផល១ទល់និង០បន្ទាប់ពីបរាជ័យចាញ់ Atalanta ៣ទល់និង០កាលពីថ្ងៃព្រហស្បត្ត៏កន្លងទៅ។
គិតត្រឹមសប្តាហ៏ទី៣២សម្រាប់ក្រុមប្រជែងពានទាំងបីគឺ Man City ញញឺមបិទមាត់មិនជិតទេ ព្រោះតែពួកគេបានបង្កើនគម្លាត២ពិន្ទុលើ Arsenal និង Liverpool ដោយមាន៧៣ពិន្ទុនិងវិលត្រលប់មកកាន់កំពូលតារាងវិញ។ទោះយ៉ាងណាក្រៅពីជួប Real Madrid វគ្គ ៨ក្រុមចុងក្រោយUCLលើកទី២នៅថ្ងៃទី១៧ មេសា និង Chelsea នៅថ្ងៃទី២០មេសា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់FA Cup គឺក្រុមការពារតំណែងជើងឯក EPL របស់លោក Pep Guardirola និងត្រូវធ្វើការងារមិនសូវធ្ងន់ធ្ងរទេដោយជួបក្លឹបដូចជាៈទៅសួរសុខទុក្ខម្ចាស់ផ្ទះ Brighton និង Nottingham នៅថ្ងៃទី២៥ និង ២៨ មុនពេលទទួលផ្ញៀវ Wolves នៅថ្ងៃទី៤ ឧសភា និងទៅសួរសុខទុក្ខ Fulham និង Tottenham នៅថ្ងៃទី ១១និង ១៤ឧសភា និងប្រកួតបិទបញ្ចប់រដូវកាលដោយទទួលភ្ញៀវ West Ham នៅថ្ងៃទី១៩មិថុនា ២០២៤ខាងមុខ។
បន្ទាប់ពីធ្វើដំណើរទៅអ៊ីតាលីដើម្បីការប្រកួតជើងទី២វគ្គ៨ក្រុមចុងក្រោយសម្រាប់Liverpool ៦ប្រកួតចុងក្រោយនៅEPLគឺធ្វើដំណើរទៅលេងក្រៅដី ៣ប្រកួតជាប់គ្នាដូចជាទៅផ្ទះFulham និង ក្រុមជិតខាងEverton មុនពេលទៅផ្ទះ WestHam និងបន្តបើកទ្វារកីឡាដ្ឋាន Anfield ទទួលភ្ញៀវTottenham និង ទៅផ្ទះ Aston Villa មុនពេលប្រកួតបញ្ចប់រដូវកាលទទួលភ្ញៀវ Wolverhamtpon ។ ចំណែកឯ Arsenalវិញក្រោយការប្រកួតជើងទី២ដើម្បីរកឃើញក្រុមទៅវគ្គ១/២UCL ក្រុមលោក Arteta និង ត្រូវធ្វើដំណើរទៅផ្ទះ Wolver និង បើកទ្វារផ្ទះទទួល Chelsea និង បន្តទៅផ្ទះTottenham ហើយ ទទួលភ្ញៀវ Bournemouth និងត្រូវទៅផ្ទះ Man.Utd មុនពេលបិទបញ្ចប់រដូវកាលទទួលភ្ញៀវ Everton ។
ប្រភព:whoscored &bbc
វីដេអូ: Arsenal & Aston Villa
វីដេអូ:Liverpool vs Crystal Palace

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



