ក្រោយប្រកួតស្មើជាមួយនិងម្ចាស់ផ្ទះ Bournemouth ដោយលទ្ធផល ២ទល់និង ២ កាលពីយប់ថ្ងៃសៅរ៏គ្រូបង្វឹកលោក Erik ten Hag បានលើកឡើងថាៈ វាអាស្រ័យលើអ្នកគាំទ្រថាតើពួកគេនៅតែបន្តអត់ធ្មត់រឺយ៉ាងណា? ការលើកឡើងដូច្នេះបន្ទាប់ពីដឹកនាំក្រុមបិសាចក្រហម Man.Utd មិនទទួលបានជ័យជំនះសោះនៅក្របខណ្ឌ Premier League រហូតដល់ទៅ ៤ ប្រកួតជាប់គ្នា ។គួរកត់សម្គាល់ថាប្រធានក្រុមកីឡាករ Bruno Fernandes បានស៊ុតបញ្ចូលទីវាយបកតាមស្មើពីរគ្រាប់(នាទីទី៣១ និង ៦៥) បន្ទាប់ពីក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់២គ្រាប់នាំមុខ១គ្រាប់មុនដោយកីឡាករអន្តរជាតិអង់គ្លេស័យ ២៦ឆ្នាំ Dominic Solanke នាទីទី១៦និងកីឡាករអន្តរជាតិហូឡង់ Justin Kluivert នៅនាទីទី៣៦គ្រាប់បាល់នាំមុខទីពីរម្តងទៀតនោះ។អ្នកចាត់ការសញ្ជាតិហូឡង់លោក Ten Hag បន្ថែមថាៈ ពិតប្រាកដណាស់លទ្ធផលអាស្រ័យលើពួកគេ បើសិនជាក្រុមលេងដល់កម្រិតកំពូលមួយគឺយើងលេងបានល្អណាស់ ប៉ុន្តែការពិតយើងត្រូវលេងអោយបាន ពេញ៩០នាទី។
ជាមួយគ្នានេះដែរនៅពេលក្រោយត្រូវបានសួរអំពីសក្តានុពលសម្រាប់ Man Utd ក្នុងការជៀសផុតពីបញ្ចប់ក្របខ័ណ្ឌ Premier League ដ៏អាក្រក់បំផុត ប្រសិនពួកគេធ្លាក់ចុះក្រោមចំណាត់ថ្នាក់ទី ៧បន្តទៀតនោះ? លោក Ten Hag បានឆ្លើយចម្លើយយ៉ាងខ្លីថាៈ មិនសំខាន់សម្រាប់ពេលនេះទេ ហើយក៏ដើរចេញពីសន្និសីទសារព័ត៌មានទៅ។
ផ្ទូយទៅវិញក្តីសង្ឃឹមរបស់Man.United សម្រាប់ក្តីសង្ឃឹមធានាបាននូវកៅអីលេងនៅក្របខណ្ឌ Uefa Champion League បន្តធ្លាក់ចុះមួយកំរិតទៀតទៅចំណាត់ថ្នាក់ទី ៧ បន្ទាប់ពី Newcastle United បានលត់ Tottenham ៤ទល់និង០កាលពីថ្ងៃសៅរ៍ដូចគ្នា។
ប្រភព:BBC
វីដេអូ:
ក្រៅពីការប្រកួតដណ្តើមខ្សែក្រវ៉ាត់ប្រភេទគីឡូ ៥៧ សង្វៀនគ្រុឌក៏បំពេញបំណងម្ចាស់ខ្សែក្រវ៉ាត់គ្រុឌគុនខ្មែរ ដោយដាក់ខ្សែក្រវ៉ាត់ម្នាក់មួយខ្សែ ក្នុងការដណ្តើម រួមជាមួយប្រាក់លានផងដែរ។ តើ សម្បត្តិ អាចគ្រងខ្សែក្រវ៉ាត់គ្រុឌ ៣ខ្សែ ឬក៏របូតមួយខ្សែទៅ ធន់ វណ្ណា? កីឡារស់ក្នុងសន្តិភាព កុំភ្លេចមកទស្សនា និងគាំទ្រកីឡាករគុនខ្មែរទាំងអស់គ្នា! ចូលរួមទស្សនាដោយសេរី និងគាំទ្រកីឡាករគុនខ្មែរ នៅថ្ងៃទី 4-5 ឧសភា 2024 នៅភូមិសង្កែវា ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ចាប់ពីម៉ោង 6:30 ល្ងាចតទៅ! អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! Vinicius ស៊ុត២គ្រាប់ជួយ Real តាមស្មើ Bayern ក្នុងជើងទី១ UCL (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស