Close
Sponsor ads Featured-Image
លោក Ten Hag ឆ្លើយយ៉ាងខ្លីបែបនេះក្រោយអ្នកសារពត៌មានសួរសំនួរចាក់ដោត​មួយ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រោយប្រកួតស្មើជាមួយនិងម្ចាស់ផ្ទះ Bournemouth ដោយលទ្ធផល ២ទល់និង ២ កាលពីយប់ថ្ងៃសៅរ៏គ្រូបង្វឹកលោក Erik ten Hag បានលើកឡើងថាៈ វាអាស្រ័យលើអ្នកគាំទ្រថាតើពួកគេនៅតែបន្តអត់ធ្មត់រឺយ៉ាងណា? ការលើកឡើងដូច្នេះបន្ទាប់ពីដឹកនាំក្រុមបិសាចក្រហម Man.Utd មិនទទួលបានជ័យជំនះសោះនៅក្របខណ្ឌ Premier League រហូតដល់ទៅ ៤ ប្រកួតជាប់គ្នា ។គួរកត់សម្គាល់ថាប្រធានក្រុមកីឡាករ Bruno Fernandes បានស៊ុតបញ្ចូលទីវាយបកតាមស្មើពីរគ្រាប់(នាទីទី៣១ និង ៦៥) បន្ទាប់ពីក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់២គ្រាប់នាំមុខ១គ្រាប់មុនដោយកីឡាករអន្តរជាតិអង់គ្លេស័យ ២៦ឆ្នាំ Dominic Solanke នាទីទី១៦និងកីឡាករអន្តរជាតិហូឡង់ Justin Kluivert នៅនាទីទី៣៦គ្រាប់បាល់នាំមុខទីពីរម្តងទៀតនោះ។អ្នកចាត់ការសញ្ជាតិហូឡង់លោក Ten Hag បន្ថែមថាៈ ពិតប្រាកដណាស់លទ្ធផលអាស្រ័យលើពួកគេ បើសិនជាក្រុមលេងដល់កម្រិតកំពូលមួយគឺយើងលេងបានល្អណាស់ ប៉ុន្តែការពិតយើងត្រូវលេងអោយបាន ពេញ៩០នាទី

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Disputed penalty gives Man U draw at Bournemouth as CL qualification slips further away - The San Diego Union-Tribune

ads

ជាមួយគ្នានេះដែរនៅពេលក្រោយត្រូវបានសួរអំពីសក្តានុពលសម្រាប់ Man Utd ក្នុងការជៀសផុតពីបញ្ចប់ក្របខ័ណ្ឌ Premier League ដ៏អាក្រក់បំផុត ប្រសិនពួកគេធ្លាក់ចុះក្រោមចំណាត់ថ្នាក់ទី ៧បន្តទៀតនោះ? លោក Ten Hag បានឆ្លើយចម្លើយយ៉ាងខ្លីថាៈ មិនសំខាន់សម្រាប់ពេលនេះទេ ហើយក៏ដើរចេញពីសន្និសីទសារព័ត៌មានទៅ។
Bournemouth vs Man Utd LIVE: Premier League result and reaction as controversial penalty earns visitors a draw | The Independent

Manchester United vs Bournemouth: Bruno Fernandes heroics salvage 2-2 draw as VAR row mars match | Football News - Hindustan Times

Bournemouth vs Man United: United secure point despite dominant Cherries - Fourthofficial.com

ផ្ទូយទៅវិញក្តីសង្ឃឹមរបស់Man.United សម្រាប់ក្តីសង្ឃឹមធានាបាននូវកៅអីលេងនៅក្របខណ្ឌ Uefa Champion League បន្តធ្លាក់ចុះមួយកំរិតទៀតទៅចំណាត់ថ្នាក់ទី ៧ បន្ទាប់ពី Newcastle United បានលត់ Tottenham ៤ទល់និង០កាលពីថ្ងៃសៅរ៍ដូចគ្នា។
ប្រភព:BBC
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
លើកនេះមិនមែន Vini Jr! ប៉ុន្តែ FIFA ស៊ើបអង្កេតការរើសអើងជាតិសាសន៍របស់តារាឆ្នើម Real រូបនេះ
featured image

(អេស៉្បាញ)៖ លោក Xabi Alonso គ្រូបង្វឹកក្លឹបអធិរាជស Real Madrid បានថ្លែងថា សហព័ន្ធបាល់ទាត់ FIFA បានកំពុងស៊ើបអង្កេតលើករណីខ្សែការពារកណ្តាលរបស់ខ្លួនគឺ Antonio Rudiger ដោយរូបគេបានរងការរើសអើងជាតិសាសន៍ក្នុងពាន FIFA Club World Cup ឆ្នាំ ២០២៥ នេះនៅសហរដ្ឋអាមេរិក។ ខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Rudiger រងនូវការម៉ាក់ងាយជាតិសាសន៍ នៅក្រោយកញ្ចែរបញ្ចប់ការប្រកួត ដែល Real Madrid បានយកឈ្នះ Pachuca មកពីមិចស៊ិក ៣:១ កាលពីរាត្រីថ្ងៃអាទិត្យ។ អតីតកីឡាករ Chelsea បានប៉ះទង្គិចគ្នាជាមួយ Gustavo Cabral។ ជាមួយគ្នានេះ Rudiger បានទូលពិតប្រាប់អាជ្ញាកណ្តាល Ramon Abatti Abel ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះគាត់ ដែលមិនប្រាកដទេថា កាយវិការមិនសមរម្យទាំងនេះកើតចេញពីអ្នកគាំទ្រ ឬក៏គូប្រកួតរបស់ខ្លួន។ ប្រសិនបើរកឃើញមានករណីនេះកើតឡើងមែន FIFA មានគោលការណ៍ ៣យ៉ាង ពោលគឺ ដកការប្រកួត ១លើក, […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930