Close
Sponsor ads Featured-Image
គ្រូបង្វឹក Liverpool មិនមើលស្រាលគូបដិបក្ស និង ពោលពាក្យបែបនេះមុនទទួលភ្ញៀវមកពីអ៊ីតាលី
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានដាស់តឿនកូនក្រុមរបស់លោកឱ្យរៀបចំខ្លួនសម្រាប់ទទួលក្រុមភ្ញៀវមកពីក្របខណ្ឌ Serie Aគឺ Atalanta មុនពេលពួកគេជួបប្រកួត គ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League នៅកីឡដ្ឋាន Anfield នៅថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រវេលាម៉ោង២រំលងអធ្រាតស្អែកនេះ។ គួរំលឹកថាមុនឆ្លងចូលមកដល់វគ្គនេះ Atalanta បានទម្លាក់ក្រុមព័រទុយហ្គាល់ Sporting Lisbon ក្នុងវគ្គ១៦ក្រុមខណៈ Liverpool បានទម្លាក់ Sparta Prague។ ប៉ុន្តែផ្ទុយទៅវិញ Sparta Prague បានឈ្នះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត ៩ ដងចុងក្រោយរបស់ពួកគេគ្រប់ក្របខណ្ឌប្រកួតទាំងអស់។ ទោះបីជាយ៉ាងនេះក្តីលោក Klopp យល់ថា Atalanta ដែលគ្រប់គ្រងដោយគ្រូបង្វឹកចាស់វស្សាដ៏មានបទពិសោធន៏យូរឆ្នាំ Gian Piero Gasperini នឹងមិនអោយម្ចាស់ផ្ទះ Liverpool ផ្តួលពួកគេបានដោយងាយស្រួលពេកនោះទេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool FC vs Atalanta: Europa League prediction, kick-off time, team  news, TV, live stream, h2h, odds today | Evening Standard

ads

Diogo Jota Is Loving Life at Liverpool After 5-0 Champions League Win - The  Liverpool Offside

អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ដែលនិងលាឈប់ពីតួនាទីក្រោយដឹកនាំក្លឹបបានជិត១ទសវត្សបានប្រាប់សន្និសិទសារព័ត៌មានមុនការប្រកួតថាៈ មានតែក្រុមដែលបានបង្ហាញទម្រង់លេងដ៏ល្អគឺនៅមានវត្តមានមកដល់ពលេនេះ ។ វាពិតជាអស្ចារ្យណាស់ ហើយយើងដឹងពីអ្វីដែល Atalanta កំពុងតែមានក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Gasperini អស់រយៈពេលជាច្រើនឆ្នាំ ហើយវាជាការលំបាកក្នុងការលេងទល់និងក្រុមអ៊ីតាលី ។គ្រូបង្វឹកវ័យ៥៦ឆ្នាំ តាមបច្ចេកទេស ពួកគេមានវិន័យខ្ពស់ និងគ្រោះថ្នាក់ខ្លាំងនៅក្នុងតំបន់ជាច្រើន ដូច្នេះយើងត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឈានទៅជុំបន្ទាប់លើជើងទាំងពីរនេះ

Liverpool to face Atalanta in Europa quarter-finals; Anfield leg first

ពាក់ព័ន្ធកីឡាករសំខាន់ៗមុនចូលរួមការប្រកួតនៅ Anfield លោក klopp បានលើកឡើងថាៈ Diogo Jota, Trent Alexander-Arnold និង Alisson Becker ដែលរងរបួសចាប់តាំងពីខែកុម្ភៈ អាចបង្ហាញខ្លួនជាមួយ Atalanta វិញប៉ុន្តែមិនទាន់ប្រាកដ១០០ភាគរយនោះទេ។គួរកត់សម្គាល់ផងដែរថាវាជាការជួបគ្នាលើកទីបីរវាងក្រុមទាំងពីរខណៈការជួបគ្នាវគ្គជម្រុះសន្សំពិន្ទុក្នុងពូលD រដូវកាល ២០២០-២០២១ គឺទឹកដី អ៊ីតាលី Liverpool លត់ Atlanta ៥ទល់និង០ ប៉ុន្តែមកកាន់ទឹកដីអង់គ្លេសវិញ Atlanta សងសឹកបានសម្រេចដោយបំបាកម្ចាស់ផ្ទះបានតែក្នុងលទ្ធផលតិចជាងគឺ២ទល់និង០វិញ។
ប្រភព:Besoccer &Sportskeeda

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930