

អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសលោក Danny Murphy បានលើកឡើងថាៈរូបលោកបានធ្លាក់ខ្លួនញៀនសារជាតិកូកាអ៊ីនបន្ទាប់ពីរូបគេបានបញ្ចប់អាជីពបាល់ទាត់ទាំងស្រុងនោះ។ គួររំលឹកថា Murphy ធ្លាប់លេងអោយក្លឹបCrewe Alexandra, Liverpool, Charlton Athletic, Tottenham, Fulham និង Blackburn Rovers មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ ២០១៣ ។ចាប់តាំងពីពេលនោះមកគាត់បានផ្លាស់ទៅធ្វើជាអ្នកវិភាគកីឡាឱ្យ BBC Sport ក៏ដូចជាគេហទំព័រកីឡាផ្សេងងៗទៀតរួមមានដូចជាៈ Talksport ជាដើម។

ស្ថិតក្នុងវ័យ៤៧ ឆ្នាំ Murphy បានប្រាប់ Ben Heath Podcast ថាៈ នៅពេលដែលអ្នកបញ្ចប់អាជីពបាល់ទាត់បញ្ហាមួយចំនួននិងកើតមានឡើងវាខុសពីពេលជាកីឡាករ។ ព្រោះពេលអ្នកលេងបាល់ទាត់ សារធាតុ Adrenaline និង Dopamine អ្វីៗទាំងអស់នេះជាធាតុផ្សំពីធម្មជាតិដែលធ្វើឱ្យអ្នកមានការគិតបានទៅមុខបានឆាប់រហ័សនិងស្វាហាប់។ផ្ទុយទៅវិញនៅពេលសួរថាតើអ្នកញៀនសាជាតិកូកាអ៊ីនឬអត់ Murphy បាននិយាយដោយបើកចំហរថា: មួយរយៈដែលខ្ញុំបញ្ចប់អាជីពខ្ញុំធ្លាប់ប្រើប្រាស់វា។ ខ្ញុំបានទៅដល់ចំណុចដែលខ្ញុំគិតថាខ្ញុំមិនអាចអត់វា(កូកាអ៊ីន)បានទេ។ប៉ុន្តែទីបំផុតខ្ញុំទទួលបានការគាំទ្រ និងការព្យាបាលហើយខ្ញុំខ្លួនឯងអាចផ្តាច់វាបាន។ការពិតសម្រាប់ខ្ញុំអ្វីដែលសំខាន់បំផុតមួយទៀតនោះគឺខ្ញុំមិនមែនជាមនុស្សញៀនស្រាទេ ។
គួររំលឹកថាMurphy បានចំណាយពេល ៧ ឆ្នាំនៅ Anfield ហើយជួយអោយពួកគេឈ្នះពាន FA Cup, League Cup និង Uefa Cup ក្នុងឆ្នាំ ២០០១ និងចូលលេងអោយក្រុមតោកំណាចអង់គ្លេសបាន ៩ដង។
ប្រភព:BBC

(អារ៉ាប៊ីសាអូឌីត)៖ កំពូលម៉ាស៊ីនរកគ្រាប់បាល់លំដាប់ពិភព Cristiano Ronaldo បានប្រកាសថា អារ៉ាប៊ីសាអូឌីតនឹងក្លាយជាផ្ទះអចិន្ត្រៃយ៍របស់គាត់ ដោយបានបញ្ជាក់ថា គាត់មានគម្រោងចង់រស់នៅទីនោះពេញមួយជីវិត ខណៈបច្ចុប្បន្នគាត់ទើបតែបន្តកុងត្រាថ្មី ២ ឆ្នាំបន្ថែមជាមួយក្លឹប Al-Nassr ។អត្ថបទកំពុងចាប់អារម្មណ៍៖ សោកស្តាយបំផុត! ខ្សែបម្រើឆ្នើម Liverpool ទទួលមរណៈភាពជាមួយប្អូនប្រុសដោយគ្រោះថ្នាក់ចរាចរណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Ronaldo និងក្រុមគ្រួសារកំពុងមានអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរចំពោះបរិយាកាស និងជាប្រទេសមានសន្តិភាព ជាមួយការរាក់ទាក់ដ៏កក់ក្តៅរបស់ប្រជាជន។ បន្ថែមពីនេះ Ronaldo បានសង្កត់ធ្ងន់ថា «ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលមានសុខសុវត្ថិភាព និងសន្តិភាព ដែលធ្វើឲ្យគាត់មានបំណងចង់រស់នៅជាអចិន្ត្រៃយ៍» ៕ ប្រភព៖ Gulf News


