(អង់គ្លេស)៖ យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា ក្រុមហង្សក្រហម Liverpool គ្រោងនឹងសម្រេចចិត្តក្នុងការលក់ Luis Diaz នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបអ្នកមានបុណ្យ Barcelona និងក្លឹបយក្សបារាំង Paris Saint-Germain។ បច្ចុប្បន្ន Diaz ស្ថិតក្រោមកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ២០២៧ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ កន្លះពីក្រុម Porto ក្នុងខែមករា ឆ្នាំ២០២២។
បើទោះបីជានៅសល់រយៈពេល ៣ឆ្នាំ ដើម្បីបន្តលើកិច្ចព្រមព្រៀងរបស់គាត់ក៏ដោយ ក៏មានការលើកឡើងថា Liverpool ចាំបាច់ត្រូវសម្រេចចិត្តថាតើនឹងត្រូវផ្តល់ឱ្យគាត់នូវកិច្ចសន្យារយៈពេលវែងថ្មី ឬបណ្តោយឲ្យរូបគាត់ចាកចេញពីកីឡដ្ឋាន Anfield។ ស្របពេលជាមួយគ្នានេះ ហង្សក្រហមនឹងសម្លឹងមើល ដើម្បីទាមទារតម្លៃផ្ទេរប្រមាណ ៧៥លានផោន ឡើងទៅសម្រាប់កីឡាករអន្តរជាតិកូឡុំប៊ីរូបនេះ ប្រសិនក្លឹបយក្សតាមប្រមាញ់ចង់បានខ្លាំង។
ទន្ទឹមនឹងនោះ PSG កំពុងសម្លឹងរកការពង្រឹងជម្រើសខ្សែប្រយុទ្ធរបស់ពួកគេ ចំពេល Kylian Mbappe គ្រោងនឹងចាកចេញពីក្រុមជើងឯកបារាំងនៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ។ មិនតែប៉ុណ្ណោះ PSG ហាក់បីដូចជាចាត់ទុក Diaz ជាគោលដៅផ្ទេរដ៏មានសក្ដានុពល បើទោះជា Barcelona ចូលប្រជែងក៏ដោយ៕
ប្រភព៖ SportsMole
គាំទ្រគុនខ្មែរជាមួយគ្រុឌ!ក្រឡែកមើលប្រវត្តិការប្រកួតកីឡាករក្នុងប្រភេទគីឡូ 57kg ថាតើទម្រាំពួកគាត់មកដល់វគ្គផ្តាច់ព័ត្រនេះ តើកីឡាករទាំងអស់ត្រូវឆ្លងកាត់ឧបសគ្គអ្វីខ្លះ ដើម្បីបានគ្រងខ្សែក្រវាត់ KRUD KUN KHMER? រវាង ធន់ ផានិត Kun Khmer និង អ៊ូច ធារិទ្ធ តើអ្នកណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់គ្រុឌ ក្នុងប្រភេទគីឡូ 57kg នេះ? ជួបគ្នានៅ ថ្ងៃទី ៤-៥ ខែឧសភា ២០២៤ នៅស្រុកបវិល ខេត្តបាត់ដំបង ចាប់ពីម៉ោង 6:30 ល្ងាចតទៅ! អត្ថបទកំពុងចាប់អារម្មណ៍៖ តារាឆ្នើម Liverpool ដ៏មានសក្កានុពលរូបនេះ មិនចង់ចែកផ្លូវ ក្រោយក្លឹបគ្រោងផ្តល់ជូននូវកុងត្រាថ្មី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស