
អ្នកគាំទ្រហួសចិត្ត និងងឿងឆ្ងល់ជាខ្លាំង! ក្រោយ Onana ធ្វើរឿងមួយនេះ ក្នុងប្រកួត Man Utd ស្មើ Liverpool
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ នៅក្នុងជំនួបចែកគ្នាម្នាក់១ពិន្ទុ រវាង Manchester United ជាមួយ Liverpool ២:២ យប់មិញ អ្នកចាំទី Onana របស់ក្លឹបបិសាចក្រហម Man Utd ត្រូវបានប្រទះឃើញថាប្រើប្រាស់ vaseline ដែលជាផលិតផលលាបការពារស្បែក និងមានសារធាតុរំអិល ដោយរូបគេយកមកលាបនៅលើស្រោមដៃ ក្នុងអំឡុងពេលប្រកួតនៅតង់ទី១ ដែលបានធ្វើឲ្យអ្នកគាំទ្រមានការហួសចិត្ត និងងឿងឆ្ងល់ បញ្ចេញមតិពេញបណ្តាញសង្គមតែម្តង បន្ទាប់ពីចប់ការប្រកួត។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សនេះជាមតិនៅប្រព័ន្ធផ្សព្វផ្សាយ X :
- អ្នកគាំទ្រម្នាក់បានសរសេរថា៖ «Onana លាប Vaseline លើស្រោមដៃ…?»
- អ្នកទី២ ៖ «ពេលលាបអញ្ជឹង Onana ចាប់បាល់បានដោយរបៀបណា?»
- រីឯអ្នកទី៣ សួរទាំងឆ្ងល់ថា៖ «លាប Vaseline នៅលើស្រោមដៃ មិនរអិលទេ?»
ទន្ទឹមនឹងនេះ មានហេតុផលល្អមួយ អំពីមូលហេតុដែលអ្នកចាំទីលាប Vaseline នៅលើស្រោមដៃ ព្រោះពួកគេប្រើវាជាសារធាតុបិទបាំង ដើម្បីរក្សាសំណើមចេញពីស្រោមដៃ អាចជួយឲ្យស្រោមដៃស្អិតជាងមុនបាន៕
ប្រភព៖ GOAL & SPORTbible
អត្ថបទទាក់ទង

4 weeks ago .
428 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង

1 month ago .
664 Views
សោកស្តាយ! អតីតគ្រូបង្វឹក Man.Utd ម្នាកទៀតត្រូវក្លឹបបញ្ចប់តួនាទី (មាន២វីដេអូ)

1 month ago .
244 Views
Chelsea បញ្ចេញកីឡាករម្នាក់ដើម្បីបើកផ្លូវអោយ Garnacho ចូលរួមជាមួយពួកគេ(មាន២វីឌេអូ)

1 month ago .
418 Views
ថាម៉េច! អតីតក្លឹប Onana មួយនេះ ចង់បានរូបគេមករួមក្រុមសារជាថ្មីពីបិសាចក្រហម