
(អេស៉្បាញ)៖ ក្លឹបហង្សក្រហម Liverpool បានដាក់សំណើរទឹកប្រាក់ដ៏ធំសម្បើមប្រមាណ ១៥០លានអឺរ៉ូ នៅលើតុសម្រាប់ខ្សែបម្រើ Federico Valverde របស់ក្លឹបអធិរាជស Real Madrid ដោយក្រុមហង្សក្រហមបានប្តេជ្ញាចិត្តថានឹងនាំយករូបគេផ្លាស់មកកាន់កីឡដ្ឋាន Anfield នេះបើតាមសារព័ត៌មាន El Debate បានចេញផ្សាយ។
ទន្ទឹមនឹងនេះដែរ គ្រូបង្វឹក Liverpool បច្ចុប្បន្នលោក Jurgen Klopp មានការកោតសរសើរយ៉ាងខ្លាំង ចំពោះខ្សែបម្រើវ័យ ២៥ឆ្នាំ រូបនេះ ខណៈដែលរូបលោកបានប្រកាសអំពីការចាកចេញពីក្លឹបរបស់ខ្លួននៅេដូវក្តៅ។ គួរជម្រាបដែរថា Valverde បានចុះកុងត្រាជាមួយ Real Madrid ក្នុងឆ្នាំ ២០១៦ ដែលផ្លាស់មកពីក្លឹប Penarol ដោយដំបូងឡើយបានផ្លាស់ទៅលេងនៅឈុត B របស់ក្លឹប មុនពេលឈានទៅដល់កម្រិតលេងនៅឈុតធំក្នុងឆ្នាំ ២០១៧។
ស្របពេលជាមួយគ្នានេះ Real Madrid កំពុងពិចារណាឲ្យបានល្អិតល្អន់ មុនពេលសម្រេចចិត្តថាលក់ Valverde ដោយខ្សែបម្រើរូបនេះមានកិច្ចសន្យាកុងត្រារហូតដល់ខែមិថុនា ឆ្នាំ២០២៩ ខណៈ Liverpool នឹងត្រូវចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅឲ្យ Real Madrid ក្នុងតម្លៃទិញផ្តាច់កុងត្រា៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



