
ក្រោយទទួលជ័យជំនះលើក្រុមភ្ញៀវ Aston Villa ពេលនេះដើរតួជាក្រុមភ្ញៀវក្រុមមេឃខៀវ Man. City និងអាចឡើងមកឈរនៅទីកំពូលតារាង Premier League បានរយៈពេលប៉ុន្មានម៉ោង ប្រសិនពួកគេយកឈ្នះម្ចាស់ផ្ទះ Crystal Palace នៅកីឡដ្ឋាន Selhurst Park សម្រាប់ការប្រកួតនៅរាត្រីថ្ងៃសៅរ៏នេះវេលាម៉ោង៦និង៣០នាទីយប់។ ទោះយ៉ាងណាក្រុមការពារតំណែងជើងឯក Man.City មានបំណង ចង់ផ្តួលក្រុមស្តាំងខៀវវិញក្រោយប្រកួតចុងក្រោយស្មើគ្នាដោយលទ្ធផល ២ទល់និង២ក្នុងការប្រកួតនៅកីឡដ្ឋាន Etihad កាលពីខែធ្នូ ២០២៣កន្លងទៅ។ ៦ប្រកួតចុងក្រោយរបស់ Man.City នៅក្របខណ្ឌ EPL ឈរនៅលេខរៀងទី៣ឈ្នះ៤ស្មើ២មានគម្លាត៣ពិន្ទុពីក្រុមនាំមុខតារាង Liverpool ខណៈ Crystal Palace ចាញ់២ស្មើ៣ឈ្នះ១ ឈរនៅលេខរៀងទី១៤។
១.ប្រវត្តិជួបគ្នា
Manchester City មិនស្គាល់ចាញ់សោះក្នុងការប្រកួតប្រាំបីលើកចុងក្រោយរបស់ពួកគេក្រៅផ្ទះទល់នឹង Crystal Palace នៅ Premier League និងធ្វើបាន Cleansheet រហូតដល់ទៅ៦លើក។
២.ពត៌មានក្រុមCrystal Palace(ម្ចាស់ផ្ទះ)
គ្រូបង្វឹកលោក Oliver Glasner អាចនឹងគ្មានវត្តមានកីឡាករច្រើនរូបដូចពួកគេរងរបួសសម្រាប់ការស្វាគមន៍ក្រុម Manchester City។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHenderson; Ward, Andersen, Lerma; Munoz, Wharton, Hughes, Mitchell; Ayew, Mateta, Eze
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.ពត៌មានក្រុមMan.City(ភ្ញៀវ)
Manchester City នៅតែមិនមានវត្តមានកីឡាករ Kyle Walker និង Nathan Ake ខណៈ Ederson នៅតែមានការសង្ស័យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOrtega; Lewis, Akanji, Dias, Gvardiol; Rodri; Bernardo, De Bruyne, Foden, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Crystal Palace ០ : ៣ Man.City
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



