
លោក Sir Jim «កំពុងពិភាក្សា» ដើម្បីបញ្ជូនកីឡាករ Man Utd ៣រូប ឲ្យផ្លាស់ទៅកាន់ក្រុម Nice
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ម្ចាស់ភាគហ៊ុន ២៥% លោក Sir Jim Ratcliffe ‘កំពុងពិភាក្សា’ លើការបញ្ជូនកីឡាករបិសាចក្រហម Manchester United បីនាក់ ឲ្យផ្លាស់ទៅកាន់ក្លឹប Nice ចំពេលមានការព្រួយបារម្ភលើផ្នែកហិរញ្ញវត្ថុផងដែរ។ យោងតាមប្រភព HITC បានឲ្យដឹងថា កីឡាករ Christian Eriksen និង Donny van de Beek ត្រូវបានក្លឹបលើកឡើងនៅក្នុងការសន្ទនា ខណៈដែលខ្សែប្រយុទ្ធកំពុងធ្លាក់ទម្រង់លេង Anthony Martial ក៏ជាប្រធានបទដែលអាចនឹងផ្លាស់ទៅរួមរស់ជាមួយក្រុម Nice ខណៈក្លឹប [Nice] ក៏កំពុងពិចារណាលើសំណើនេះផងដែរ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សគួរបញ្ជាក់ដែរថា កីឡាករទាំងបីបានបរាជ័យក្នុងការទទួលជម្រើស១១នាក់ដំបូងនៅ Old Trafford ក្រោមការដឹកនាំរបស់លោក Ten Hag ដោយខ្សែបម្រើ Eriksen ចាប់ផ្តើមការប្រកួតនៅ Premier League ត្រឹមតែ ៩ដង ប៉ុណ្ណោះក្នុងរដូវកាលនេះ ខណៈដែល Van de Beek ត្រូវបានក្លឹប Eintracht Frankfurt ខ្ចីជើង៕
ប្រភព៖ SPORTbible
អត្ថបទទាក់ទង

4 weeks ago .
428 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង

1 month ago .
664 Views
សោកស្តាយ! អតីតគ្រូបង្វឹក Man.Utd ម្នាកទៀតត្រូវក្លឹបបញ្ចប់តួនាទី (មាន២វីដេអូ)

1 month ago .
244 Views
Chelsea បញ្ចេញកីឡាករម្នាក់ដើម្បីបើកផ្លូវអោយ Garnacho ចូលរួមជាមួយពួកគេ(មាន២វីឌេអូ)

1 month ago .
418 Views
ថាម៉េច! អតីតក្លឹប Onana មួយនេះ ចង់បានរូបគេមករួមក្រុមសារជាថ្មីពីបិសាចក្រហម