
ក្លឹបយក្សធំពីរនៅក្របខណ្ឌ Premier League ដែលកំពុងរងសម្ពាធយ៉ាងខ្លាំង ហើយមានហានិភ័យនៃការបរាជ័យក្នុងការសម្រេចគោលដៅមានកៅអីទៅលេងនៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុបរៀងៗខ្លួននឹងត្រៀមធ្វើការប្រកួតគ្នានៅរាត្រីថ្ងៃព្រហស្បតិ៍នេះពេលChelsea ត្រូវទទួលភ្ញៀវបិសាចក្រហម Man.United នៅកីឡដ្ឋាន Stamford Bridge វេលាម៉ោង២និង១៥នាទីទាបភ្លឺឈានចូលថ្ងៃសុក្រស្អែកនេះ។ក្រុមម្ចាស់ផ្ទះនឹងស្វែងរកការសងសឹកជាមួយក្រុមភ្ញៀវបន្ទាប់ពីពួកគេបានបរាជ័យក្នុងលទ្ធផល ២ទល់និង១ ក្នុងការប្រកួតដើមរដូវកាលនៅទឹកដីOld Trafford កាលពីខែធ្នូឆ្នាំមុន។៦ប្រកួតចុងក្រោយរបស់ Chelsea គឺឈ្នះ២ចាញ់១ស្ម់ើ៣ឈរនៅ លេខរៀងទី១២ ខណៈMan.Utdឈ្នះ៣ស្មើ១ចាញ់២ឈរនៅលេខរៀងទី៦មានគម្លាតពី Aston Villa (Top-៤)ចំនួន១១ពិន្ទុបន្ទាប់ពីពួកគេត្រូវMan.City ផ្តួលកាលពីព្រឹកថ្ងៃព្រហស្បត្ត៏នេះដោយលទ្ធផល ៤ ទល់និង១។
១.ប្រវត្តិជួបគ្នា
៣ប្រកួតចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួតនៅក្នុងផ្ទះគឺស្មើជាមួយ Man.Utd រហូត។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
Chelsea បន្តគ្មានកីឡាករដែលកំពុងរងរបួសរួមមាន Wesley Fofana, Reece James និង Christopher Nkunku។ Levi Colwill ជិតត្រលប់មកវិញពីរបួសម្រាមជើង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Disasi, Silva, Badiashile, Cucurella; Caicedo, Fernandez; Palmer, Gallagher, Sterling; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
isandro Martinez នឹងត្រូវអវត្តមានយ៉ាងហោចណាស់មួយខែជាមួយនឹងបញ្ហារបួសកំភួនជើង។Victor Lindelof ក៏ត្រូវប្រឈមនឹងការអវត្តមានយ៉ាងហោចណាស់មួយខែផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, Varane, Maguire, Wan-Bissaka; Mainoo, McTominay; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺChelsea ២:២ Man.Utd
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



