Close
Featured-Image
មូលហេតុមួយនេះ ទើបក្លឹបនៅបារាំងបដិសេធការចង់បាន Anthony Martial
ទំហំអក្សរ
តូច
ធំ

(បារាំង)៖ យោងតាមគេហទំព័រ Jeunes Footeux របស់ប្រទេសបារាំង ក្លឹប Olympique Lyonnais បានច្រានចោលឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anthony Martial របស់ក្លឹបបិសាចក្រហម Manchester United បើទោះជារូបគេមិនមានតម្លៃខ្លួនផ្ទេរក៏ដោយ នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទន្ទឹមនឹងនេះ កីឡាករវ័យ ២៨ឆ្នាំ កំពុងដោះស្រាយបញ្ហាយ៉ាងលំបាកក្នុងការធានាបាននូវកិច្ចសន្យាថ្មីជាមួយ Man Utd ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Club reject the chance to sign Man Utd outcast Anthony Martial on a free transfer

ជាមួយគ្នានេះដែរ Martial បានស៊ូទ្រាំនឹងរដូវកាលដ៏លំបាកជាមួយនឹងបញ្ហារបួស ខណៈរូបគេកំពុងខ្វះទំនុកចិត្តពីលោក Erik ten Hag ដែលហាក់ដូចជាលើសតម្រូវការរបស់ Man Utd។ ទោះជាយ៉ាងណា ការសម្រេចចិត្តដកខ្លួនចេញពីការចង់បាន Martial ប្រហែលជាទាក់ទងនឹងប្រាក់ឈ្នួលដ៏ខ្ពស់ជាជាងសមត្ថភាពដែលគេមាននៅលើទីលាន ដោយអតីតកីឡាករ Monaco (Martial) អាចរកបាន ២៥០,០០០ផោន ក្នុង១សប្តាហ៍ពីកិច្ចសន្យាចុងក្រោយនៅ Old Trafford។

Anthony Martial: Man Utd forward determined to see out remainder of Old  Trafford contract | Transfer Centre News | Sky Sports

បញ្ហាបែបនេះបានក្លាយជារឿងធម្មតានៅ Man United អស់ជាច្រើនឆ្នាំមកហើយ ដោយក្លឹបពិបាកផ្លាស់ប្តូរនៃរចនាសម្ព័ន្ធប្រាក់ឈ្នួលក្រោមការដឹកនាំរបស់លោក Ed Woodward ។ ទោះជាយ៉ាងណា Martial នៅសល់កុងត្រាតែប៉ុន្មានខែប៉ុណ្ណោះនៅ Man Utd ប្រសិនមិនមានកុងត្រាណាមួយកើតឡើងរូបគេនឹងសម្រាកដោយមិនមានក្លឹបលេង៕

ប្រភព៖ SPORTbible

អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930