

ការប្រកួតនៅក្របខណ្ឌ Premier League នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យនៅកីឡដ្ឋាន Gtech Community Stadium ខណៈ Brentfordទទួលស្វាគមន៍ក្រុមបិសាចក្រហម Man. Unitedខណៈ ការប្រកួតចុងក្រោយBrentford ២-១ ទៅលើគូប្រជែង Burnley ខណៈMan.Utdឈ្នះលើការប្រកួត FA Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយ Liverpool។ ៦ប្រកួតចុងក្រោយរបស់ Brentford មិនដែលឈ្នះ ទេនៅក្របខណ្ឌ EPL ពោលគឺចាញ់៥ស្មើ១ឈរនៅលេខរៀងទី១៥មានគម្លាត៦ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល(Relegation Zone) ខណៈ Man.Utd ឈ្នះ៤ចាញ់២ឈរនៅលេខរៀងទី៦មានគម្លាតពីក្រុម Top-៤ គឺAston Villa ចំនួន៩ពិន្ទុ។
១.ប្រវត្តិជួបគ្នា
ក្រោយចាញ់ធ្ងន់ធ្ងរ ៤ទល់និង០ កាលពីខែសីហា ២០២៣រួចមកពួកគេMan.Utd បានសងសឹកវិញ ខណៈ Scott Mctominay ជាអ្នករកបានគ្រាប់បាល់ជ័យជំនះ២ទល់និង១កាលពីខែតុលា ឆ្នាំមុន។
Thomas Frank បន្តអវត្តមានកីឡាករយ៉ាងហោចណាស់ប្រាំពីរនាក់ដោយសាររបួស ខណៈ Sergio Reguilonនៅមិនទាន់អាចចូលលេងបានទេ។
២.ពត៌មានក្រុមBrentford(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFlekken; Zanka, Collins, Ajer; Roerslev, Janelt, Onyeka, Jensen, Lewis-Potter; Mbeumo, Toney
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២

៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
Amad Diallo នឹងបន្តអវត្តមានក្រោយរងកាតក្រហមពេលប្រកួតឈ្នះ Liverpool វគ្គ ១/៤ ផ្តាច់ព្រ័ត្រកាលពីពីរសប្តាហ៍មុន។Erik ten Hag នៅតែមិនមានកីឡាករដូចជា Luke Shaw, Lisandro Martinez និង Anthony Martial ខណៈដែល Harry Maguire ត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេស ដោយសារបញ្ហារបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Wan-Bissaka, Lindelof, Varane, Dalot; Mainoo, McTominay; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺBrentford ១ : ៣ Man.Utd
ប្រភព:whoscored &sportskeeda&sportsmole

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal ក្នុងតម្លៃខ្លួន៣២ លានផោន។ចាប់តាំងពីពេលនោះមក […]



