Close
Featured-Image
ផ្ទុះការភ្ញាក់ផ្អើល! Real Madrid ត្រៀមខ្លួនដេញថ្លៃខ្សែការពារឆ្នើមរបស់ Liverpool រូបនេះ
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ ម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid បាន​ត្រៀម​ខ្លួនរួចជាស្រេច​ក្នុងការដេញថ្លៃ​នាំយកខ្សែការពារស្លាប Trent Alexander-Arnold របស់ក្លឹបហង្សក្រហម Liverpool ។ ស្របពេលជាមួយគ្នានេះ Real Madrid បានតាមប្រមាញ់ខ្សែការពារស្លាបឆ្វេង Alphonso Davies របស់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich អស់រយៈពេលជាយូរមកហើយ ប៉ុន្តែមិនទាន់បានផ្លែផ្កានៅឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Trent Alexander-Arnold ahead of Man City v Liverpool: 'If we don't win the  title we have ourselves to blame' | The Independent

គួរកត់សម្គាល់ថា កីឡាករជម្រើសជាតិអង់គ្លេស [Arnold] មានវ័យ ២៥ឆ្នាំ រូបនេះត្រូវបានអ្នកគាំទ្រចាត់ទុកជាខ្សែការពារស្លាបដ៏មានសក្តានុពលមួយ និងល្អបំផុតមួយរូបនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្នយើងនេះ។ ជាក់ស្តែងចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមហង្សក្រហមក្នុងឆ្នាំ ២០១៦ ខ្សែការពាររូបនេះបានបង្ហាញខ្លួន ៣០២ដង ដោយស៊ុតបញ្ចូលទីបាន ១៨គ្រាប់។

assets.goal.com/v3/assets/bltcc7a7ffd2fbf71f5/bltf...

គួរបញ្ជាក់ផងដែរថា Alexander-Arnold រកបានប្រាក់ចំនូល ១៨០,០០០ផោន ក្នុង១សប្តាហ៍ ដែលជាតួលេខតិចជាងប្រធានក្រុម Virgil van Dijk បន្តិចបន្តួច។ ជម្រាបដែរថា Real Madrid នឹងពិចារណាលើតម្លៃប្រាក់ពលកម្មរបស់ Arnold ដោយខ្សែការពាររូបនេះ គ្រោងនឹងទាមទារប្រាក់ខែដ៏ច្រើនសន្ធឹកសន្ធាប់ ប្រសិនផ្លាស់មកកាន់កីឡដ្ឋាន Bernabeu នៅចុងរដូវកាល៕

Right-back or midfield? Liverpool's hybrid hero Trent Alexander-Arnold is  talented enough to play both roles | Goal.com

ប្រភព៖ GOAL & SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង