
Tyler Adams បច្ចុច្បន្នលេងអោយក្លឹបBournemouth និង Giovanni Reyna កំពុងលេងអោយក្លឹប Nottingham Forest ក្នុងលក្ខណ្ឌខ្ចីជើងពី Dorrtmund បានស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះនៅនាទីទី៤៥ និង ៦៣ ដើម្បីជួយអោយក្រុមសហរដ្ឋអាមេរិកផ្តួលម៉ិកស៊ិកដើម្បីលើកពាន Concacaf Nations League កាលពីថ្ងៃចន្ទដើមសប្តាហ៏នេះ បន្ទាប់ពីការប្រកួតនៅទឹកដី Arlington រដ្ឋតិចសាស់ ត្រូវបានផ្អាកចំនួនបីលើក(នៅតង់ទីពីរនាទីទី៨៦ និង ម៉ោងបន្ថែមជិតបញ្ចប់ការប្រកួត២ដងទៀត) ក្នុងពេលតែមួយដោយសារមូលហេតុអ្នកគាំទ្របានស្រែកជេរប្រមាថធ្វើអោយកម្មវិធីមានភាពល្អក់កករនោះ។
Concacaf ត្រូវបានស្គាល់ថាជាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់នៅអាមេរិកខាងជើង អាមេរិកកណ្តាល និងតំបន់ការ៉ាបៀនរឺការ៉ាអ៊ីប បានថ្កោលទោសសកម្មភាពអសីលធម៌នេះ ខណៈ ចំនួនអ្នកគាំទ្រដ៏ច្រើន ត្រូវបានបណ្តេញចេញពីការប្រកួត។គួរបញ្ជាក់ផងដែរសមភាគីទំាងពីគឺសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា និងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ខាងមុខនេះ។គួររំលឹកផងដែរថាការជួបគ្នាចុងក្រោយរវាងភាគីទាំងពីរត្រូវបានផ្អាករយៈពេលខ្លីដោយសារហេតុផល រិះគន់ជេរប្រមាថនិងរើសអើសក្រុមស្រលាញ់ភេទដូចគ្នាកំលុងការប្រកួតនៅខែមិថុនា ឆ្នាំ ២០២៣។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



