(អាល្លឺម៉ង់)៖ ប្រធានក្លឹបយក្សអាល្លឺម៉ង់ Bayern Munich លោក Uli Hoeness បាននិយាយថា Bayern Munich កំពុងប្រកួតប្រជែងជាមួយ Liverpool ដើម្បីតែងតាំងលោក Xabi Alonso ជាអ្នកគ្រប់គ្រងថ្មីនៅរដូវកាលក្រោយនេះ។ គួររំលឹកដែរថា Alonso គឺជាអតីតកីឡាកររបស់ក្លឹបទាំងពីរ ខណៈបច្ចុប្បន្នគាត់កំពុងដឹកនាំក្រុម Bayer Leverkusen ឈានទៅដល់ការឈ្នះជើងឯក Bundesliga លីគអាល្លឺម៉ង់ជាលើកដំបូងផងដែរ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស![]()
ជាក់ស្តែង កិច្ចសន្យារបស់ Alonso នៅក្លឹប Leverkusen មានសុពលភាពដល់ឆ្នាំ ២០២៦។ ស្របពេលជាមួយគ្នានេះ ក្លឹបយក្សនៅអេស៉្បាញ Real Madrid ក៏ចូលប្រជែងចង់បានអតីតខ្សែបម្រើខ្លួន [Alonso] ឲ្យមកជំនួសតំណែងលោក Carlo Ancelotti នៅរដូវកាលក្រោយផងដែរ បើទោះជាកុងត្រាផុតកំណត់នៅចុងឆ្នាំ ២០២៦ ក៏ដោយនោះ។

គួរជម្រាបដែរថា លោក Thomas Tuchel និង Jurken Klopp នឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ដោយក្លឹបទាំង២នេះ គឺមានអាទិភាពជាងគេក្នុងការដណ្តើមលោក Xabi Alonso ក៏ព្រោះតែរូបគាត់បានបង្ហាញពីយុទ្ធសាស្រ្ត និងសមិទ្ធផលរបស់គាត់ ដែលអាចធានាបាននូវភាពទុកចិត្តពីសំណាក់ក្លឹបធំៗផងដែរ៕
![]()
ប្រភព៖ BBC
