

ក្រុមមកពីក្របខណ្ឌ Championship(លីកលំដាប់ទីពីរអង់គ្លេស) Coventry City នឹងត្រូវជួបក្រុមបិសាចក្រហម Manchester United ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ខណៈដែលក្រុមម្ចាស់ជើងឯក រដូវកាលចាស់Manchester City នឹងត្រូវជួបក្រុមតោខៀវ Chelsea ។គួររំលឹកថា Coventry City បានផ្តួលក្រុមកំពុងលេងនៅក្របខណ្ឌ EPL គឺ Wolves ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេ ដោយកីឡាករ Haji Wright ជាអ្នករកបានគ្រាប់បាល់ជ័យជំនះនៅនាទីទី១០០ ។សម្រាប់ Man. United បានផ្តួលគូប្រជែង Liverpool នៅទឹកដី Old Trafford ដោយលទ្ធផល ៤ទល់និង៣ ។

ស្របពេលជាមួយគ្នានេះ Manchester City បានយកឈ្នះ Newcastle ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ហើយ Chelsea បានយកឈ្នះលើក្រុមកំពូលតារាង Leicester។វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរក្រុមនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នៅថ្ងៃទី ២០ និង ២១ ខែមេសាខាងមុខ។
ប្រភព:BBC
វីដេអូ: Chelsea vs Leicester City
វីដេអូ: Man.Utd vs Liverpool

(បរទេស)៖ ជាមួយនឹងទីផ្សារដោះដូរនារដូវក្តៅនេះ អនាគត Jadon Sancho កំពុងតែដើរដល់ផ្លូវបំបែកជាមួយបិសាចក្រហម Manchester United។ ជាក់ស្តែងតាមរបាយការណ៍ថ្មី បានឲ្យដឹងថា បន្ទាប់ពីក្រុមតោខៀវ Chelsea មិនព្រមទិញ Sancho ជាអចិន្រ្តៃយ៍ពី Man Utd ខណៈនេះរូបគេកំពុងស្វែងរកក្លឹបថ្មី។ ទន្ទឹមនឹងនេះ ក្លឹប Fenerbahce ដែលមានលោក Jose Mourinho ជាគ្រូបង្គោល នឹងអាចចរចាទិញបានរូបគេ ស្របពេលដែលសាមីខ្លួនយល់ព្រមលើសំណើរប្រាក់ពលកម្ម ១០លានអឺរ៉ូ៕អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនពូដូ! Wayne Rooney បង្ហើបឈ្មោះដៃគូប្រយុទ្ធដែលខ្លួនពេញចិត្តបំផុត (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible


