
ក្រុមជម្រើសជាតិប្រេស៊ីលបានលើកឡើងថាកីឡាករ Casemiro នឹងខកខានការប្រកួតពានរង្វាន់ FA Cup វគ្គ៨ក្រុមចុងក្រោយពេលក្រុម Manchester United ប្រកួតជាមួយ ក្រុមភ្ញៀវLiverpool នៅថ្ងៃអាទិត្យនេះ វេលាម៉ោង ១០និង៣០នាទីយប់។មានន័យថាកីឡាករ លេងតួនាទីបម្រើការពាររូបនេះត្រូវបានដកចេញពីការប្រកួតផងដែរសម្រាប់ជំនួបប្រេស៊ីលទល់នឹងអង់គ្លេស និងអេស្ប៉ាញ។អ្វីដែលជាបញ្ហារបួសពិតប្រាកដរបស់កីឡាករវ័យ ៣២ ឆ្នាំរូបនេះនៅមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែគ្រូបង្វឹកឈុតធំក្រុមជើងឯកWorld Cup ៥សម័យលោក Dorival Junior បានបញ្ជាក់ថា យើងទើបតែបានទទួលបានការជូនដំណឹងពីលោកវេជ្ជបណ្ឌិត Rodrigo Lasmar។
គណៈកម្មាធិការបច្ចេកទេសរបស់ក្រុមជម្រើសជាតិប្រេស៊ីលបានបញ្ចេញឈ្មោះកីឡាករសម្រាំងទាំង ៥០នាក់ក្នុងនោះត្រូវបានដកឈ្មោះចេញដោយដោយសាររបួស ១៣នាក់ ក្នុងនោះក៏មានឈ្មោះ Casemiro ផងដែរ។ខ្សែបម្រើតម្លៃ៦០ លានផោនបានចូលលេង ២១ ដងនៅគ្រប់ក្របខណ្ឌប្រកួតក្នុងរដូវកាលនោះនិងចូលលេងជម្រើសដំបូងបាន ៩ដងសម្រាប់រដូវកាលនេះ។
ប្រភព:Talksport

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]



