Close
Ads: 88BOL
Featured-Image
Prediction: Man.Utd ត្រៀមទទួលភ្ញៀវ Liverpool វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ FA Cup
ទំហំអក្សរ
តូច
ធំ

ពានរង្វាន់ FA Cup ដែលជាពានដ៏ចំណាស់របស់អង់គ្លេសនិងត្រូវធ្វើការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះនាកីឡដ្ឋាន Old Trafford ខណៈម្ចាស់ជើងឯក ១២ សម័យកាលបិសាចក្រហម Manchester United និងត្រូវធ្វើការប្រកួតជាមួយក្រុមជើងឯកប្រាំបីសម័យកាល Liverpool នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអាទិត្យនេះ ។ក្រុមលោក Erik ten Hag បានយកឈ្នះ ១-០ លើក្រុម Nottingham Forest ដើម្បីឈានមកដល់វគ្គនេះខណៈ Liverpool បានផ្តួលក្រុម Southampton ដោយលទ្ធផល ៣ទល់និង០ ។ Man.Utd ៣ប្រកួតចុងក្រោយនៅFA CUP មិនដែលចាញ់និងស្មើ ខណៈ Liverpool ក៏ដូចគ្នា ប៉ុន្តែ ៦ប្រកួតចុងក្រោយរបស់ Man.Utdនៅគ្រប់ក្របខណ្ឌប្រកួតគឺចាញ់២ឈ្នះ៤ ខណៈ Liverpool៦ប្រកួតចុងក្រោយមិនដែលចាញ់ឈ្នះ៥ស្មើ១។សម្រាប់ Man.Utd នៅក្របខណ្ឌ EPL ឈរនៅលេខរៀងទី៦ខណៈ Liverpool ឈរនៅលេខរៀងទី២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man United vs Liverpool Odds, Predictions, Picks | FA Cup Match Preview
១.ប្រវត្តិជួបគ្នា
វាជាការប្រកួតលើកទី ១៥ ខណៈ Manchester United និង Liverpool បាន​ជួបគ្នានៅព្រឹត្តការណ៏ពានរង្វាន់ FA Cup។ Liverpool បានឈ្នះត្រឹមតែ​៤​ដង​ប៉ុណ្ណោះ ខណៈ Man Utd ទទួល​បាន​ជោគជ័យ​១០​ដង។Manchester United បានយកឈ្នះ Liverpool ២-១ ក្នុងជំនួបចុងក្រោយរបស់ពួកគេនៅ Old Trafford។ សម្រាប់Liverpool ធ្វើបាន Cleansheeet ៦លើកពេលជួប Man.Utd ៩ដងចុងក្រោយ នៅគ្រប់ក្របខណ្ឌប្រកួត។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
គ្រូបង្វឹកលោក Erik ten Hag សង្ឃឹមថាខ្សែប្រយុទ្ធវ័យក្មេង Rasmus Hojlund និងបង្ាហញខ្លួនចូលលេងក្រោយជួបញ្ហារបួសជាច្រើនសប្តាហ៏។ Aaron Wan-Bissaka និង Harry Maguire ក៏នឹងត្រូវបានវាយតម្លៃផងដែរ ប៉ុន្តែ Luke Shaw, Lisandro Martinez, Anthony Martial, Tyrell Malacia, Mason Mount, Jonny Evans, Altay Bayindir និង Omari Forson អវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Dalot,

Manchester United fans name man of the match in 0-0 draw v Liverpool Varane, Maguire, Lindelof; Mainoo, Casemiro; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Jayden Danns និង Ryan Gravenberch នឹងត្រូវវាយតម្លៃ ប៉ុន្តែ Ibrahima Konate អវត្តមាន។Konate គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ 8 នាក់ដែលអវត្តមានដោយសាររបួសសម្រាប់ការប្រកួតនៅ Old Trafford ។Mohamed Salah អាច​នឹង​ចាប់​ផ្តើម​បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួនក្រោយចូលលេងនៅ​ពាក់​កណ្តាល​សប្តាហ៍​ក្នុង​ក្រប​ខ័ណ្ឌ Europa League​​ ពេលផ្តួលSparta Prague ចាស់ដៃ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Bradley, Gomez, Van Dijk, Robertson; Mac Allister, Endo, Szoboszlai; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ១ : ២ Liverpool
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
នោះ! លោក Ten Hag ហាមឃាត់អ្នកសារពត៌មានមកពីស្ថាប័នធំ ៣ មិនអោយសាកសួរ
featured image

គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយកីឡាដ៏ល្បីល្បាញរបស់អង់គ្លេសចំនួនបីស្ថាប័ន្តពីការសួរសំណួរនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់កាលពីថ្ងៃសុក្រម្សិលមិញនេះ។មានន័យថាបុរសសញ្ជាតិហូឡង់រូបនេះមិនបានទទួលយកសំណួរពីគេហទំព័រ The Sun, The Mirror និង Manchester Evening News នោះឡើយ ។ការពិតក្រុមអ្នកកាសែតដែលតំណាងអោយស្ថាប័នទាំងបីខាងលើនេះពិតជាមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននោះ ប៉ុន្តែការពិតគឺពួកគេបានដឹងជាមុនថា ពេលវេលានេះគឺក្រុមរបស់ខ្លួននិងមិនត្រូវបានផ្តល់ឪកាសអោយសួរសំណួរនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ លោក Slot និងមកដឹកនាំ Liverpool ក្រោយព្រមព្រៀងជាមួយ Feyenoord ក្នុងរង្វង់ទឹកប្រាក់ដល់ទៅ… សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់កីឡាកររបស់ក្រុមបិសាចក្រហមព្រមជាមួយនិងគ្រូបង្វឹកលោក Ten Hag បានរងការរិះគន់យ៉ាងខ្លាំងទោះបីជាពួកគេបានកក់កៅអីទៅវគ្គ ផ្តាច់ព្រ័ត្រ FA Cup ក្រោយផ្តួលក្រុមCoventry ដោយបាល់ប៉េណាំងទីកាត់សេចក្តីទោះបីជាបាននាំមុខមុនដោយលទ្ធផល៣ទល់និង០ទៅហើយក្តី។ទោះយ៉ាងណាលោក Ten Hag បានទទួលស្គាល់វាជារឿងដ៏អាម៉ាស់បំផុតមួយ។ វាមិនមែនជាលើកទី១នោះទេដែលបុរសវ័យ៥៦ឆ្នាំរូបនេះបានបញ្ចេញសកម្មភាពយ៉ាងដូច្នេះក៏ព្រោះតែកាលពីដើមរដូវកាលនេះអតីត គ្រុបង្វឹក Ajax បានហាមប្រាមអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយចំនួនបួន បន្ទាប់ពីរូបលោកអះអាងថាពួកគេមិនបានទទួលសិទ្ធិពិសំណាក់ក្រុមMan. United អោយពណ៌នាចំពោះរឿងអវិជ្ជមានរបស់ក្លឹបនោះឡើយ ។Man.United បច្ចុប្បន្នឈរនៅលេខរៀងទី៦ ក្នុងក្របខណ្ឌ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 34 24 5 5 82 26 +56 77
    2 Manchester City 33 23 7 3 80 32 +48 76
    3 Liverpool 34 22 8 4 75 34 +41 74
    4 Aston Villa 34 20 6 8 71 50 +21 66
    5 Tottenham Hotspur 32 18 6 8 65 49 +16 60
    6 Manchester United 33 16 5 12 51 50 +1 53
    7 Newcastle United 33 15 5 13 69 54 +15 50
    8 West Ham United 34 13 9 12 54 63 -9 48
    9 Chelsea 32 13 8 11 61 57 +4 47
    10 AFC Bournemouth 34 12 9 13 49 60 -11 45
    11 Brighton & Hov… 33 11 11 11 52 54 -2 44
    12 Wolverhampton Wanderers 34 12 7 15 46 54 -8 43
    13 Fulham 34 12 6 16 50 54 -4 42
    14 Crystal Palace 34 10 9 15 44 56 -12 39
    15 Brentford 34 9 8 17 52 59 -7 35
    16 Everton 34 11 8 15 36 48 -12 33
    17 Nottingham Forest 34 7 9 18 42 60 -18 26
    18 Luton Town 34 6 7 21 47 75 -28 25
    19 Burnley 34 5 8 21 37 69 -32 23
    20 Sheffield United 34 3 7 24 33 92 -59 16
  • Sponsor by 88Bol