Close
Featured-Image
Prediction: Man.Utd ត្រៀមទទួលភ្ញៀវ Liverpool វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ FA Cup
ទំហំអក្សរ
តូច
ធំ

ពានរង្វាន់ FA Cup ដែលជាពានដ៏ចំណាស់របស់អង់គ្លេសនិងត្រូវធ្វើការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះនាកីឡដ្ឋាន Old Trafford ខណៈម្ចាស់ជើងឯក ១២ សម័យកាលបិសាចក្រហម Manchester United និងត្រូវធ្វើការប្រកួតជាមួយក្រុមជើងឯកប្រាំបីសម័យកាល Liverpool នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអាទិត្យនេះ ។ក្រុមលោក Erik ten Hag បានយកឈ្នះ ១-០ លើក្រុម Nottingham Forest ដើម្បីឈានមកដល់វគ្គនេះខណៈ Liverpool បានផ្តួលក្រុម Southampton ដោយលទ្ធផល ៣ទល់និង០ ។ Man.Utd ៣ប្រកួតចុងក្រោយនៅFA CUP មិនដែលចាញ់និងស្មើ ខណៈ Liverpool ក៏ដូចគ្នា ប៉ុន្តែ ៦ប្រកួតចុងក្រោយរបស់ Man.Utdនៅគ្រប់ក្របខណ្ឌប្រកួតគឺចាញ់២ឈ្នះ៤ ខណៈ Liverpool៦ប្រកួតចុងក្រោយមិនដែលចាញ់ឈ្នះ៥ស្មើ១។សម្រាប់ Man.Utd នៅក្របខណ្ឌ EPL ឈរនៅលេខរៀងទី៦ខណៈ Liverpool ឈរនៅលេខរៀងទី២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man United vs Liverpool Odds, Predictions, Picks | FA Cup Match Preview
១.ប្រវត្តិជួបគ្នា
វាជាការប្រកួតលើកទី ១៥ ខណៈ Manchester United និង Liverpool បាន​ជួបគ្នានៅព្រឹត្តការណ៏ពានរង្វាន់ FA Cup។ Liverpool បានឈ្នះត្រឹមតែ​៤​ដង​ប៉ុណ្ណោះ ខណៈ Man Utd ទទួល​បាន​ជោគជ័យ​១០​ដង។Manchester United បានយកឈ្នះ Liverpool ២-១ ក្នុងជំនួបចុងក្រោយរបស់ពួកគេនៅ Old Trafford។ សម្រាប់Liverpool ធ្វើបាន Cleansheeet ៦លើកពេលជួប Man.Utd ៩ដងចុងក្រោយ នៅគ្រប់ក្របខណ្ឌប្រកួត។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
គ្រូបង្វឹកលោក Erik ten Hag សង្ឃឹមថាខ្សែប្រយុទ្ធវ័យក្មេង Rasmus Hojlund និងបង្ាហញខ្លួនចូលលេងក្រោយជួបញ្ហារបួសជាច្រើនសប្តាហ៏។ Aaron Wan-Bissaka និង Harry Maguire ក៏នឹងត្រូវបានវាយតម្លៃផងដែរ ប៉ុន្តែ Luke Shaw, Lisandro Martinez, Anthony Martial, Tyrell Malacia, Mason Mount, Jonny Evans, Altay Bayindir និង Omari Forson អវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Dalot,

Manchester United fans name man of the match in 0-0 draw v Liverpool Varane, Maguire, Lindelof; Mainoo, Casemiro; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Jayden Danns និង Ryan Gravenberch នឹងត្រូវវាយតម្លៃ ប៉ុន្តែ Ibrahima Konate អវត្តមាន។Konate គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ 8 នាក់ដែលអវត្តមានដោយសាររបួសសម្រាប់ការប្រកួតនៅ Old Trafford ។Mohamed Salah អាច​នឹង​ចាប់​ផ្តើម​បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួនក្រោយចូលលេងនៅ​ពាក់​កណ្តាល​សប្តាហ៍​ក្នុង​ក្រប​ខ័ណ្ឌ Europa League​​ ពេលផ្តួលSparta Prague ចាស់ដៃ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Bradley, Gomez, Van Dijk, Robertson; Mac Allister, Endo, Szoboszlai; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ១ : ២ Liverpool
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ)
featured image

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី​ពីរ​គ្រាប់​ទល់​នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុង​ទីក្រុង Chicago កាល​ពី​ថ្ងៃ​ពុធខ្សែ​ប្រយុទ្ធ​អន្តរជាតិដាណឺម៉ាក Rasmus Hojlund ​របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford  ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]

ចុចអានបន្ត
អត្ថបទទាក់ទង