Close
Featured-Image
មិនមែន១! MAN UTD នឹងចុះហត្ថលេខាលើខ្សែការពារ ២ រូបនេះនៅរដូវក្តៅ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាខ្សែការពារកណ្តាល២រូបគឺ Gleison Bremer របស់ក្លឹបយក្សអ៊ីតាលី Juventus និង Jarrad Branthwaite របស់ក្លឹប Everton នៅរដូវក្តៅនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United target Juventus' Gleison Bremer as a summer transfer -  Get Italian Football News

ស្របពេលជាមួយគ្នានេះ Raphael Varane និង Jonny Evans គ្រោងនឹងចាកចេញនៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅចុងរដូវកាលនេះ ខណៈបញ្ហារបួសរបស់ Lisandro Martinez កំពុងបង្ហាញពីការព្រួយបារម្ភដល់ក្លឹបផងដែរ។ យោងតាមសារព័ត៌មាន ​​inews បានឱ្យដឹងថា Man United កំពុងរៀបចំផែនការ ដើម្បីពង្រឹងខ្សែការពារកណ្តាលថ្មី ២រូបនេះនៅមុនរដូវកាល២០២៤/២៥។

Why Manchester United Should Target Everton's 'Outstanding' Jarrad  Branthwaite

ទន្ទឹមនឹងនេះ Bremer បានបង្ហាញខ្លួន ៧១ប្រកួត ចាប់តាំងពីចូលរួមជាមួយ Juventus ពីក្លឹប Torino ក្នុងឆ្នាំ២០២២ ខណៈកុងត្រាកីឡាករវ័យ ២៦ឆ្នាំ នៅ Juventus មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៨ ដោយលក្ខខណ្ឌដោះលែងប្រមាណ ៥០លានអឺរ៉ូ ស​ម្រាប់ជម្រើសរបស់ Man Utd។

Sir Jim Ratcliffe: his journey from council house to Britain's richest man  | lovemoney.com

ក្រៅ​ពី Bremer ក្លឹបបិសាចក្រហមក៏​បានកោត​សរសើរនូវសមត្ថភាពដ៏រឹងមាំរបស់ Branthwaite ដែលរូបគេជា​ផ្នែក​សំខាន់​នៃ​ក្រុម Everton បច្ចុប្បន្ន។ ជាក់ស្តែង កីឡាករវ័យ ២១ឆ្នាំ ស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧ ចំពេលគ្រូបង្វឹករបស់ Everton លោក Sean Dyche បានទទូចថាក្លឹបមានការស្ទាក់ស្ទើរក្នុងការលក់ខ្សែការពារវ័យក្មេងម្នាក់នេះ ខណៈ Man Utd ចរចាតម្លៃក្បែរ ៥០លានផោន ប៉ុណ្ណោះ៕

ប្រភព៖ SportsMole

អត្ថបទទាក់ទង