ការប្រកួតនៅក្នុងក្របខណ្ឌ Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រនាវេលាម៉ោង៣រំលងអធ្រាត ឈានចូលថ្ងៃព្រហស្បត្ត៍ខណៈ Borussia Dortmund ស្វាគមន៍ក្រុម PSV Eindhoven មកកាន់កីឡដ្ឋានWestfalenstadion សម្រាប់ជើងទីពីរនៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ខណៈការប្រកួតជើងទី១សម្រាប់ក្រុមទាំងពីរគឺស្មើគ្នា១ទល់និង១។សម្រាប់ Dortmund ៦ប្រកួតចុងក្រោយគឺឈ្នះ៣ស្មើ៣ ខណៈ PSV ក្រុមជើងខ្លាំងហូឡង់នៅUCL គឺឈ្នះ៤ស្មើ២។
១.ប្រវត្តិជួបគ្នា
Dortmund មានប្រវត្តិល្អបំផុតពេលជួប PSV នៅពានរង្វាន់ទ្វីបអឺរ៉ុបខណៈជួបគ្នា ៤ដង ពួកគេឈ្នះ២ និង ស្មើ២។
២.ពត៌មានក្រុមDortmund(ម្ចាស់ផ្ទះ)
Borussia Dortmund នៅតែគ្មានខ្សែប្រយុទ្ធ Sebastien Haller សម្រាប់ការស្វាគមន៍ PSV ។ Nico Schlotterbeck ក៏នឹងអវត្តមានតាមរយៈការព្យួរផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKobel; Ryerson, Hummels, Schlotterbeck, Maatsen; Sabitzer, Can; Malen, Brandt, Adeyemi; Fullkrug
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមPSV(ភ្ញៀវ)
Noa Lang នៅតែអវត្តមានដោយសាររបួសសរសៃពួរ ហើយមិនបានធ្វើដំណើរទៅជួប Dortmund ឡើយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Benitez; Teze, Obispo, Boscagli, Dest; Schouten, Til, Junior; Bakayoko, De Jong, Lozano
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Dortmund ២ : ១ PSV Eindhoven
ប្រភព:whoscored &sportskeeda&sportsmole
(អេស៉្បាញ)៖ ក្លឹបអធិរាជស Real Madrid ដណ្តើមបានជ័យជម្នះជើងទី២ ១:០ ទៅលើក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ដ៏មិនគួរឱ្យជឿ ដោយសរុបទាំង២ជើង ៤:៣ ។ គួរកត់សម្គាល់ថា នៅចុងម៉ោងទៅហើយនោះខ្សែប្រយុទ្ធ Mato Joselu បានស៊ុតបញ្ចូលទីតាមស្មើនៅនាទី៨៨ និងគ្រាប់ជ័យជម្នះនៅនាទីទី៩០+១។អត្ថបទកំពុងចាប់អារម្មណ៍៖ ម្តងនេះលែងមានអ្វីកែប្រែទៀតហើយ! ជើងខ្លាំងថៃ ម្នាក់បានមកដល់ទឹកដីកម្ពុជា ត្រៀមជួប លន បញ្ញា ចុងសប្តាហ៍នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា ក្រោយទទួលជ័យជម្នះ Real Madrid បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League រដូវកាល ២០២៣/២៤ នេះ ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Borussia Dortmund ៕ សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖