
(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool កំពុងតែឈានមុខគេដើម្បីចុះហត្ថលេខាលើខ្សែបម្រើលេខ១០ Georgiy Sudakov របស់ក្រុម Shakhtar Donetsk នៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់ នេះបើតាមសារព័ត៌មាន Fichajes បានចេញផ្សាយ។
រំលឹកដែរកីឡាករវ័យ ២១ឆ្នាំ ដែលធំធាត់នៅថ្នាលយុវជន Shakhtar បានអភិវឌ្ឍខ្លួនទៅជាកីឡាករដ៏ឆ្នើមសម្រាប់ក្រុមជម្រើសជាតិ Ukrainian ចាប់តាំងពីបង្ហាញខ្លួនក្នុងអាជីពជាលើកដំបូងក្នុងខែតុលា ឆ្នាំ២០២០។ Sudakov បានរួមចំណែកស៊ុតបញ្ចូលទីបាន ៥គ្រាប់ និង assists ៨ដង ក្នុង ២៩ប្រកួត នៅលីគប្រទេសអ៊ុយក្រែន ដើម្បីជួយ Shakhtar ឈ្នះពានរង្វាន់នេះ។ កាលពីខែមុនក្រុម Shakhtar បានចងជើង Sudakov ដោយជោគជ័យទៅនឹងកិច្ចសន្យារយៈពេលវែងថ្មីរហូតដល់ចុងឆ្នាំ២០២៨។
គួរជម្រាបដែរ Liverpool ចង់ពង្រឹងជម្រើសខ្សែបម្រើរបស់ពួកគេនៅរដូវកាលក្រោយ ស្របពេលជាមួយគ្នានេះ លក្ខខណ្ឌក្នុងការដោះលែងកីឡាករ Sudakov ពី Shakhtar គឺមានតម្លៃថ្លៃប្រមាណ ១៥០លានអឺរ៉ូ ឯណោះ ប្រសិនបើ Liverpool ទិញផ្តាច់កុងត្រា៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



