
(អង់គ្លេស)៖ អ្នកចាំទី Ederson របស់ក្រុមមេឃខៀវ Manchester City នឹងប្រឈមមុខនឹងការសម្រាករយៈពេល ៤សប្តាហ៍ បន្ទាប់ពីរងរបួសក្នុងការប្រកួតស្មើគ្នា ១:១ កាលពីថ្ងៃអាទិត្យនៅទឹកដីក្រុមហង្សក្រហម Liverpool ក្នុងក្របខ័ណ្ឌ Premier League ។ ជាមួយគ្នានេះដែរ កីឡាករសញ្ជាតិប្រេស៊ីល ត្រូវបានបង្ខំឱ្យចាកចេញនៅតង់ទី២ បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមគឺ Darwin Nunez មានការប៉ះទង្គិចនៅចុងម៉ោងនៅក្នុងតំបន់ពិន័យ១១ម៉េត្រ។
ជាដំបូង Ederson បានព្យាយាមបន្តលេង ប៉ុន្តែគាត់មានភាពមិនស្រួលគួរឱ្យកត់សម្គាល់ ហើយនៅទីបំផុត គាត់បានប្តូរចេញនៅនាទីទី៥៦ ជំនួសដោយអ្នកចាំទី Stefan Ortega។ ជាក់ស្តែង ក្រោយចប់ការប្រកួត លោក Pep Guardiola អ្នកចាត់ការក្រុម Man City បានទទួលស្គាល់ថា លោកមិនបានដឹងពីភាពធ្ងន់ធ្ងរនៃរបួសរបស់ Ederson ច្បាស់នោះទេ ប៉ុន្តែគាត់ថាមើលទៅវាមិនល្អឡើយ ជុំវិញបញ្ហារបួសនេះ។ គួរជម្រាបដែរថា អ្នកចាំ Ederson អាចនឹងអវត្តមានដល់ប្រកួតជាមួយ Arsenal នាថ្ងៃទី៣១ ខែមីនា ខាងមុខនេះផងដែរ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



