
(បរទេស)៖ ក្លឹបនៅប្រទេសហូឡង់ Ajax កំពុងចាប់អារម្មណ៍ និងបញ្ចុះបញ្ចូលគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ឲ្យធ្វើការសម្រេចចិត្តក្នុងការចាកចេញពី Old Trafford ផ្លាស់ទៅកាន់កីឡដ្ឋាន Amsterdam Arena នៅទឹកដីហូឡង់វិញ នេះបើតាមការអះអាងរបស់សារព័ត៌មាន The Mirror។
ជាមួយគ្នានេះផងដែរ លោក Ten Hag បានចំណាយពេល ៤ឆ្នាំកន្លះ ក្នុងនាមជាគ្រូបង្វឹកក្រុម Ajax មុនពេលមកដឹកនាំ Man Utd ក្នុងឆ្នាំ ២០២២។ នៅពេលនោះ គាត់ដឹកនាំ Ajax ទទួលបានជោគជ័យច្រើនគួរសម ដោយបានឈ្នះពានរង្វាន់លីគ Eredivisie ចំនួន៣, ពានរង្វាន់ KNVB Beker ចំនួន២ និងពាន Johan Cruyff Shield ១ដង ផងដែរ។
គួរជម្រាបផងដែរថា បច្ចុប្បន្នលោក Ten Hag កំពុងប្រឈមមុខ នឹងការបណ្តេញចេញពីក្លឹបក្រោយពីដឹកនាំមិនសូវទទួលបានផ្លែផ្កានៅឡើយ ដោយក្រុមកំពុងឈរនៅលេខ៦ ក្នុងតារាង Premier League មានត្រឹម ៤៦ពិន្ទុ ប៉ុណ្ណោះ៕
ប្រភព៖ SportsMole

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano


