Close
Featured-Image
Liverpool ត្រៀមទទួលស្វាគមន៏ Man.City ខណៈរជ្ជកាលលោក Pep និងលោក Klopp ឈានដល់ទីបញ្ចប់
ទំហំអក្សរ
តូច
ធំ

ក្រុមកំពូលតារាង Premier League គឺហង្សក្រហម Liverpool និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមម្ចាស់ជើងឯក Manchester City នៅរាត្រីថ្ងៃអាទិត្យវេលាម៉ោង ១០និង ៤៥នាទីនេះខណៈក្រុមទាំងពីរនិងត្រូវធ្វើការប្រកួតប្រជែងដ៏កៀកកិតបន្ទាប់ពី Liverpool បានឈ្នះពាន Carabao Cup រួចទៅហើយនោះ។ទោះយ៉ាងណា២៧ ប្រកួតនៃរដូវកាល ២០២៣-២៤ Arsenal អាចនិងឈរនៅទីកំពូលតារាងបណ្តោះអាសន្នប្រសិនពួកគេផ្តួល Brentford នៅវេលាម៉ោង៧ និង ៤៥នាទីយប់នេះ ខណៈ Liverpool ដែលនាំមុខតារាងគឺមានគម្លាតពីក្រុម Man.Cityតែ១ពិន្ទុប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា រវាងជំនួបក្លឹបទាំងពីរនេះគឺគ្រូបង្វឹកឆ្នើមដែលមិនធ្លាប់ត្រូវបានក្លឹបបណ្តេញចេញទាំងពីររូបនិងបញ្ចប់ពេលវេលាដឹកនាំប្រឈមជាមួយគ្នារយៈពេល១១ឆ្នាំគិតចាប់តាំងពីរនៅលីកកំពូលអាឡឺម៉ង់ និង បន្តមកអង់គ្លេសទៀត ខណៈលោក Klopp និងលាលែងពីតំណែងនៅបញ្ចប់ រដូវកាលនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Klopp reveló que el castigo del Manchester City por UEFA lo dejó 'shock'
Manchester City vs Liverpool: Predicted line-ups, kick off time, how and  where to watch on TV and online | Marca
១.ប្រវត្តិជួបគ្នា

ជួបគ្នា៥ប្រកួតចុងក្រោយMan.City ឈ្នះ៣ចាញ់២ស្មើ១ ខណៈ ប្រវត្តិជួបគ្នាគ្រប់ក្របខណ្ឌប្រកួតនៅក្នុងផ្ទះLiverpool ២៥លើកគឺមិនដែលចាញ់ Man.City រហូតដល់ទៅ២៤ ដងឯណោះ។ទោះយ៉ាងណាជួបគ្នាដើមរដូវកាលក្រុមទាំងពីរស្មើគ្នា១ទល់និង១នៅទឹកដី Etihad។
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
Liverpoolបានស្វាគមន៏ការវិលត្រលប់មកវិញរបស់ខ្សែប្រយុទ្ធ២រូបគឺ Darwin Nunez, Mohamed Salah និង ខ្សែបម្រើ Dominik Szoboszlai ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ខ្សែការពារIbrahima Konate ត្រូវបានដកចេញពេលប្រកួតជាមួយ Sparta Prague នៅយប់ថ្ងៃព្រហស្បតិ៍ ហើយគួរតែចាប់ផ្តើមក្នុងនាមកីឡាករបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Bradley, Gomez, Van Dijk, Robertson; Szoboszlai, Endo, Mac Allister; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Liverpool vs Man City prediction, odds & betting tips - 10/03/2024
៣.ពត៌មានក្រុមMan.City(ភ្ញៀវ)
Pep Guardiola នឹងគ្មានវត្តមានកីឡាករ Jack Grealish ដែលរងរបួសក្រលៀន ខណៈ Jeremy Doku មិនទាន់ជាសះស្បើយពីរបួសសាច់ដុំនិង Matheus Nunesរបួសបាក់ម្រាមដៃ ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Dias, Stones, Ake; Silva, Rodri, De Bruyne; Foden, Haaland, Alvarez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ២ : ២ Man.City
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ)
featured image

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0