Close
Ads: 88BOL
Featured-Image
លោក Ten Hag គ្រោងប្រមាញ់តារាឆ្នើមម្នាក់ ដែលលោក Jose ធ្លាប់ព្យាយាមចុះកុងត្រា កាលពីគាត់នៅដឹកនាំ MAN UTD
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា កំពុងរក្សាការចាប់អារម្មណ៍ និងចង់ប្រមាញ់នាំយកតារាឆ្នើម Miguel Gutierrez របស់ក្លឹប Girona មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់។ ជាក់ស្តែង Gutierrez មានវ័យ ២២ឆ្នាំ កំពុងលេងលេចធ្លោក្នុងរដូវកាលនេះនៅ LaLiga ហើយបានដើរតួយ៉ាងសំខាន់ក្នុងការដណ្តើមពានរង្វាន់ដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្លឹប Girona ប្រឆាំងនឹងម្ចាស់ជើងឯក ១៤សម័យ Real Madrid។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Real Madrid 'studying' Miguel Gutiérrez return ahead of summer - Get  Spanish Football News

មិនតែប៉ុណ្ណោះ សូម្បីតែក្លឹបនៅលីគតែមួយ ក៏ចង់បានរូបគេមករួមក្រុមផងដែរ ដូចជាក្លឹប Real Madrid, Atletico Madrid និង Barcelona។ ទោះជាយ៉ាងណា យោងទៅតាម Mundo Deportivo បានឲ្យដឹងថា ខ្សែការពារឆ្វេងរូបនេះ នឹងក្លាយជាគោលដៅអាទិភាពរបស់លោក Ten Hag ខណៈសារព័ត៌មាន SunSport បានរាយការណ៍ថា ភ្នាក់ងាររបស់លោក Ten Hag ត្រូវបានបញ្ជូនទៅតាមដានកីឡាកររូបនេះ បានយ៉ាងដិតដល់ តាំងពីខែមករាមកម្លេះ។

រំលឹកផងដែរថា ហើយវាមិនមែនជាលើកទីមួយទេ ដែល Man Utd សម្លឹងមើលអតីតយុវជនជម្រើសជាតិអេស្ប៉ាញ ខណៈដែលអតីតអ្នកចាត់ការលោក Jose Mourinho ក៏បានព្យាយាមនាំយករូបគេនៅអំឡុងឆ្នាំ ២០១៧ កាលគាត់នៅធ្វើជាបង្គោល Man Utd។ គួរជម្រាបផងដែរថា Gutierrez បានចាកចេញពី Real Madrid ផ្លាស់ទៅកាន់ Girona ក្នុងឆ្នាំ២០២២។ តាមពិតទៅ ក្លឹបយក្ស Real Madrdid អាចចុះហត្ថលេខាលើខ្សែការពាររូបនេះឡើងវិញក្នុងតម្លៃត្រឹមតែ ៧លានផោន ប្រសិនបើពួកគេចង់ ព្រោះតែកាលនោះពួកគេមានលក្ខខណ្ឌក្នុងការទិញត្រលប់មកវិញ៕

ប្រភព៖ THE SUN

អត្ថបទកំពុងចាប់អារម្មណ៍៖
លោក Ole ធ្លាប់បង្ហើបពីកីឡាករម្នាក់ ដែលគ្រូតា Sir Alex ចង់ចុះហត្ថលេខាផ្ទេរជាជាងរូបគាត់
featured image

(អង់គ្លេស)៖ អតីតគ្រូបង្វឹក និងជាវីបុរសក្លឹបបិសាចក្រហមលោក Ole Gunnar Solskjaer បានចូលរួមជាមួយក្រុម Man Utd ក្នុងអំឡុងឆ្នាំ១៩៩៦ លើតម្លៃផ្ទេរ ១.៥លានផោន ដោយបានបង្ហាញខ្លួន ៣៦៦ប្រកួត ស៊ុតបញ្ចូលទីបាន ១២៦គ្រាប់។ ជាមួយគ្នានេះផងដែរ លោក Ole បានថ្លែងប្រាប់សារព័ត៌មាន FourFourTwo យ៉ាងដូច្នេះថា លោក Sir Alex ចង់បានខ្សែប្រយុទ្ធ Alan Shearer ជាជាងរូបគាត់។អត្ថបទកំពុងចាប់អារម្មណ៍៖ ហ្វេនស្រឡាំងកាំង! ក្រោយ Ronaldo ប្រើក្បាច់ពិសេសស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅពេលនោះ លោក Shearer គឺជាម្ចាស់ស្បែកជើងមាសយ៉ូរ៉ូ ឆ្នាំ១៩៩៦ ខណៈពេលនោះគាត់បានច្រានចោលការផ្លាស់ទៅកាន់ Man United ដើម្បីចូលរួមជាមួយក្លឹបកំណើត Newcastle United ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ១៥លានផោន កាលពីសម័យនោះ។ ទោះបីជាយ៉ាងណាលោក Ole បានសារភាពថាគាត់មានសម្ពាធតិចតួចក្នុងការក្លាយខ្លួនជាជម្រើសរបស់គ្រូតា Sir Alex ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 35 25 5 5 85 28 +57 80
    2 Manchester City 34 24 7 3 82 32 +50 79
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 33 18 6 9 67 52 +15 60
    6 Manchester United 34 16 6 12 52 51 +1 54
    7 Newcastle United 34 16 5 13 74 55 +19 53
    8 West Ham United 35 13 10 12 56 65 -9 49
    9 Chelsea 33 13 9 11 63 59 +4 48
    10 AFC Bournemouth 35 13 9 13 52 60 -8 48
    11 Wolverhampton Wanderers 35 13 7 15 48 55 -7 46
    12 Brighton & Hov… 34 11 11 12 52 57 -5 44
    13 Fulham 35 12 7 16 51 55 -4 43
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 35 12 8 15 37 48 -11 36
    16 Brentford 35 9 8 18 52 60 -8 35
    17 Nottingham Forest 35 7 9 19 42 62 -20 26
    18 Luton Town 35 6 7 22 48 77 -29 25
    19 Burnley 35 5 9 21 38 70 -32 24
    20 Sheffield United 35 3 7 25 34 97 -63 16
  • Sponsor by 88Bol