

(អង់គ្លេស)៖ អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា កំពុងរក្សាការចាប់អារម្មណ៍ និងចង់ប្រមាញ់នាំយកតារាឆ្នើម Miguel Gutierrez របស់ក្លឹប Girona មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់។ ជាក់ស្តែង Gutierrez មានវ័យ ២២ឆ្នាំ កំពុងលេងលេចធ្លោក្នុងរដូវកាលនេះនៅ LaLiga ហើយបានដើរតួយ៉ាងសំខាន់ក្នុងការដណ្តើមពានរង្វាន់ដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្លឹប Girona ប្រឆាំងនឹងម្ចាស់ជើងឯក ១៤សម័យ Real Madrid។

មិនតែប៉ុណ្ណោះ សូម្បីតែក្លឹបនៅលីគតែមួយ ក៏ចង់បានរូបគេមករួមក្រុមផងដែរ ដូចជាក្លឹប Real Madrid, Atletico Madrid និង Barcelona។ ទោះជាយ៉ាងណា យោងទៅតាម Mundo Deportivo បានឲ្យដឹងថា ខ្សែការពារឆ្វេងរូបនេះ នឹងក្លាយជាគោលដៅអាទិភាពរបស់លោក Ten Hag ខណៈសារព័ត៌មាន SunSport បានរាយការណ៍ថា ភ្នាក់ងាររបស់លោក Ten Hag ត្រូវបានបញ្ជូនទៅតាមដានកីឡាកររូបនេះ បានយ៉ាងដិតដល់ តាំងពីខែមករាមកម្លេះ។
រំលឹកផងដែរថា ហើយវាមិនមែនជាលើកទីមួយទេ ដែល Man Utd សម្លឹងមើលអតីតយុវជនជម្រើសជាតិអេស្ប៉ាញ ខណៈដែលអតីតអ្នកចាត់ការលោក Jose Mourinho ក៏បានព្យាយាមនាំយករូបគេនៅអំឡុងឆ្នាំ ២០១៧ កាលគាត់នៅធ្វើជាបង្គោល Man Utd។ គួរជម្រាបផងដែរថា Gutierrez បានចាកចេញពី Real Madrid ផ្លាស់ទៅកាន់ Girona ក្នុងឆ្នាំ២០២២។ តាមពិតទៅ ក្លឹបយក្ស Real Madrdid អាចចុះហត្ថលេខាលើខ្សែការពាររូបនេះឡើងវិញក្នុងតម្លៃត្រឹមតែ ៧លានផោន ប្រសិនបើពួកគេចង់ ព្រោះតែកាលនោះពួកគេមានលក្ខខណ្ឌក្នុងការទិញត្រលប់មកវិញ៕
ប្រភព៖ THE SUN

ប្រភពពីគេហទំព័រ Mundo Deportivo បានចុះផ្សាយថាអតីតខ្សែបម្រើក្រុមអធិរាជស Real Madrid បានបដិសេធសំណើរប្រាក់ឈ្នួលប្រមាណ ៩ លានអឺរ៉ូ (៧.៨ លានផោន) ដើម្បីលេងក្រោមការដឹកនាំរបស់លោក Jose Mourinho នៅឯក្លឹបតួគី Fenerbahce ។ការពិតសាម៉ីខ្លួនកីឡាករវ័យ ២៩ ឆ្នាំចង់បន្តលេងនៅលីគកំពូលរបស់អឺរ៉ុប ខណៈមានក្លឹបធំៗនៅអ៊ីតាលីដូចជា AC Milan និង Inter Milan បានបន្តរក្សាការតាមដានកីឡាករអន្តរជាតិអេស្បាញរូបនេះជាមួយក្លឹបជាប្រចាំ ។ក្រៅពីនោះមានក្លឹបនៅក្របខណ្ឌ La Liga គឺ Villarreal ក៍បានបង្ហាញពីចំណាប់អារម្មណ៍ចង់ចុះហត្ថលេខានាំយករូបគេទៅកាន់ទឹកដីអេស្បាញវិញផងដែរ ។គួររំលឹកថាកាលពីរដូវកាលចាស់ Asensio ក្រោមការដឹកនាំរបស់លោក Unai Emery មិនបានផ្ទេរយករូបគេទៅរួមក្រុមជាអចិន្រ្តៃយ៍នោះឡើយ ក្រោយបញ្ចប់ការខ្ចីជើង នៅAston Villa ដោយរកបាន៨គ្រាប់។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែបម្រើ PSG កំពុងពិបាកស្វែងរកក្លឹបព្រោះមូលហេតុមួយនេះ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករដែលមានជំនាញជើងឆ្វេងបានស្ទាត់ជំនាញមានបំណងចង់ចាកចេញពីទឹកដី Parc Des Princes […]



