
ជំនួបរវាងក្លឹបរួមទីក្រុងដ៏កក្រើកគឺម្ចាស់ផ្ទះMan.City បើកទ្វារកីឡដ្ឋាន Emirate Stadium ទទួលស្វាគមន៏ក្រុមភ្ញៀវ Man.Utd សម្រាប់ការប្រកួតក្របខណ្ឌ EPL សប្តាហ៏ទី ២៧ នៅវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃអាទិត្យនេះ។ សម្រាប់ Man.City ត្រូវការឈ្នះដើម្បីយកបាន៣ពិន្ទុត្រៀមកាត់បន្ថយគម្លាតក្រុមនាំមុខតារាង Liverpool ក្រោយពីពួកគេ បង្កើនគម្លាត៤ពិន្ទុលើតារាងបន្ទាប់ពីផ្តួល Nottingham Forest យ៉ាងប្រផិតប្រផើយកាលពីយប់ថ្ងៃសៅរ៏នេះ។ ក្រុមលោក Erik Ten Hag ក៏ត្រូវការឈ្នះដើម្បីចង់រំកិលទៅបញ្ចប់
រដូវកាលក្នុងចំណាត់ថ្នាក់Top-៤។ សម្រាប់Man.City ៦ប្រកួតចុងក្រោយឈ្នះ៥ និង ស្មើ ១ឈរនៅលេខរៀងទី២ ខណៈ Man.Utd ឈ្នះ៤ចាញ់១និងស្មើ១ឈរនៅលេខរៀងទី៦។
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយ Man.Utdឈ្នះតែ១លើកគត់ និងមិនដែលស្មើ ហើយចាញ់ដល់ទៅ៤ដង។ជួបគ្នាដើមរដូវកាល Man.City បានលត់ម្ចាស់ផ្ទះ Man.Utd ៣ទល់និង០។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Jack Grealish ត្រូវបានប្តូរចេញនៅតង់ទីមួយនៃជ័យជម្នះ ៦-២ របស់ Man. City នៅទឹកដី Luton កាលពីយប់ថ្ងៃអង្គារ ដូច្នេះរូបគេមិនមានវត្តមានចូលលេងទេ។
ខ្សែការពារអន្តរជាតិក្រូអាត Josko Gvardiol នឹងត្រូវបានវាយតម្លៃពីស្ថានភាពរបួស។ដូច្នេះខ្សែការពារទាំងពីររូបនេះមិនមានឈ្មោះចូលលេងនោះទេ៕
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Dias, Stones, Ake; Silva, Rodri, De Bruyne; Doku, Haaland, Foden
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
Harry Maguire នឹងត្រូវបានវាយតម្លៃថាបានខកខានការទទួលជ័យជម្នះ 1-0 នៅលើទឹកដី Nottingham Forest ដោយសារតែរបួស។អវត្តមានដ៏មានសក្តានុពលរបស់ Maguire អាចនឹងឃើញលក្ខណៈពិសេសរបស់ Sofyan Amrabat នៅខ្សែការពារឆ្វេងម្តងទៀត។Rasmus Hojlund, Luke Shaw និង Lisandro Martinez គឺជាកីឡាករសំខាន់ដែល និងអវត្តមានសម្រាប់ Man. United ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, Varane, Lindelof, Amrabat; Casemiro, Mainoo; Antony, Fernandes, Garnacho; Rashford
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ២:១ Man.Utd
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United គឺ Marcus Rashford ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Aston VIlla ក្នុងលក្ខខណ្ឌខ្ជីជើង ត្រូវបានគេរាយការណ៍ថា បានបើកការចរចារក្នុងការទទួលយកការកាត់ប្រាក់ឈ្នួល ដើម្បីអាចបញ្ចប់ការផ្ទេរទៅកាន់ក្លឹប FC Barcelona ដែលជាក្លឹបក្នុងក្តីស្រមៃរបស់គេ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Rashford ចង់ផ្ទេរទៅកាន់ក្លឹបនៅអេស្ប៉ាញមួយ នៅទីផ្សារដោះដូរខាងមុខ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បច្ចុប្បន្នក្រុម Aston Villa បានមានសិទ្ធិក្នុងការទិញខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃ៤០លានផោន តែ Rashford ហាក់បីចង់បង្ហាញផ្ទេរទៅកាន់ក្លឹបនៅទឹកដីអេស្ប៉ាញជាង ។ ទោះបីជាយ៉ាងណាមិញ Barcelona នៅតែបន្តជួបប្រទះបញ្ហាហិរញ្ញវត្ថុ ហើយ La Liga បន្តដាក់សម្ពាធយ៉ាងតឹងរឹងលើប្រាក់ឈ្នួលរបស់កីឡាករ ដែលនេះអាចជាមូលហេតុដ៏ពិបាកសម្រាប់ Barcelona ក្នុងការចុះកុងត្រាលើកីឡាករថ្មី៕



