Marcus Rashford ត្រៀមបង្កើតកំនត់ត្រាសម្រាប់ការប្រកួតរវាងក្លឹបរួមទីក្រុងក្នុងនាមជាភ្ញៀវពេល Man. United ធ្វើដំណើរទៅកាន់ទឹកដី Etihad Stadium ដើម្បីជួបក្រុមភ្ញៀវ Man. City ក្នុងក្របខ័ណ្ឌ Premier League នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអាទិត្យ។កីឡាករវ័យ ២៦ ឆ្នាំសញ្ជាតិអង់គ្លេសបានទទួលរងការរិះគន់លើទម្រង់លេងកាលពីពេលថ្មីបន្ទាប់ពិចាប់ផ្តើមរដូវកាល ២០២៣-២០២៤ ស៊ុតបញ្ចូលទីបានតែ៥គ្រាប់និង assists ៦ ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៣២លើកនៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់។
Rashford ធ្លាប់លេងទល់និងក្រុម Man.City ចំនួន ១៩ ដងគ្រប់ក្របខណ្ឌប្រកួតក្នុងអំឡុងពេលជាប់ក្រុមឈុតធំដំបូងរបស់ Man United ក្នុងនោះមានកំណត់ត្រាឈ្នះ ៦ ដង ស្មើ ២ ដង និងចាញ់ ១១ ដង ដោយស៊ុតបញ្ចូលទីបាន ៥ ដង និង assist មួយដង។ដប់ប្រាំនៃការប្រកួតសរុបទាំងនោះគឺលេងនៅក្របខ័ណ្ឌ Premier League ដោយឈ្នះ ៥ ស្មើ ២ និងចាញ់ ៨ ខណៈ Rashford ស៊ុតបញ្ចូលទីបាន។ខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទី៤ ដងទល់នឹង Assist ១គ្រាប់ ។Rashford បានលេងពេញ ៩០ នាទីនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរដូវកាលមុន ប៉ុន្តែមិនអាចជួយ Man United យកឈ្នះលើ Man City បានទេ ខណៈដែល៨៦ក្រុមរបស់លោក Pep Guardiola បានយកឈ្នះក្នុងលទ្ធផល ២-១ ។
គ្រាប់បាល់ស៊ុតបញ្ចូលទី ២ គ្រាប់ក្នុងចំណោម ៤ គ្រាប់ក្នុងលីកទល់នឹង Man City បានកើតឡើងនៅកីឡដ្ឋាន Etihad ដូច្នេះគាត់ធ្លាប់រកបានគ្រាប់បាល់នៅក្រៅដី Man United ឈ្នះក្នុងការប្រកួត Derby ប៉ុន្តែ Rashford បានជួបបរាជ័យចាញ់ ៤ ដងក្នុងចំណោមការប៉ះទង្គិចគ្នា ៥ដងចុងក្រោយ។Rashford ក៏បានចូលលេងបាន៨៦នាទី ពេលទទួលភ្ញៀវ Man.City ដោយបរាជ័យក្នុងលទ្ធផល ៣-0 ក្នុងលីកកាលពីដើមរដូវកាលនេះផងដែរ។
ប្រភព:sportsmole
វីដេអូ:
ក្លឹបInter Miami កំពុងដុតដៃដុតជើងក្នុងការកៀងគរចុះហត្ថលេខានាំយកមិត្តរួមក្រុមរបស់កំពូលខ្សែប្រយុទ្ធស្លាប Leo Messi កីឡាករ Angel di Maria មករួមក្រុមខណៈពេលបច្ចុប្បន្នពួកគេបាននាំយកកីឡាករ Luis Suarez, Sergi Busquets និង Jordi Alba អោយមកគ្រងឯកសណ្ឋានឈុតផ្កាឈូកលេងរួមគ្នាសម្រាប់ក្រុមដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Florida រួចមកហើយ ស្របពេលប្រធានក្លឹបគឺវីរបុរសក្រុមបិសាចក្រហមលោក David Beckham បាននិងកំពុងធ្វើការចរចាដើម្បីនាំយកអតីតកីឡាករ PSG , Man.Utd និង Real Madrid ដែលកំពុងលេងអោយក្លឹប Benfica រូបនេះទៅលេងនៅទ្វីបអាមេរិកខាងជើងនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ សំណាងអីយ៉ាងនេះ! កីឡាករគុនខ្មែរ នៅខេត្តសៀមរាប ត្រូវរង្វាន់ឡានខ្លាញ់គោពីគ្រុឌ ស្រែកផ្អើលពេញភូមិ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរបញ្ជាក់ថាកិច្ចសន្យារបស់សមាជិកជ័យលាភី World Cup ២០២២ សញ្ជាតិអាហ្សង់ទីននឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ហើយជាលទ្ធផលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរទៅកាន់ Inter Miami ដោយគ្មានតម្លៃខ្លួនខណៈគ្រូបង្វឹកអាហ្សង់ទីនលោក Tata Martino […]