

(អង់គ្លេស)៖ ខ្សែបម្រើកណ្តាល Joshua Kimmich របស់ក្លឹបយក្យនៅអាល្លឺមង់ Bayern Munich ត្រូវបានគេរាយការណ៍ថា បានកំណត់ចិត្តរបស់ខ្លួនលើការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ ខណៈក្លឹបនៅ Premier League ២ គឺ Manchester United និង Manchester City កំពុងចាប់អារម្មណ៍ក្នុងការប្រជែងប្រមាញ់ចង់បានរូបគេមករួមក្រុម។

គួរកត់សម្គាល់ថា កីឡាករវ័យ ២៩ឆ្នាំរូបនេះ គឺជាកីឡាករដ៏រឹងមាំ និងសំខាន់ខ្លាំងសម្រាប់ក្លឹបយក្ស Bayern ចាប់តាំងពីផ្លាស់មកចូលរួមក្នុងឆ្នាំ ២០១៥ ដោយបានបង្ហាញខ្លួន ៣៧៥ប្រកួត នៅគ្រប់ការប្រកួតទាំងអស់ និងស៊ុតបញ្ចូលទីបាន ៤១គ្រាប់ ផងដែរ។ ជាក់ស្តែង Kimmich កំពុងរីករាយនឹងការលើកពាននៅឯកីឡដ្ឋាន Allianz Arena មកដល់បច្ចុប្បន្ននេះ ដោយបានឈ្នះពានលីគ Bundesliga ៨ដងជាប់ៗគ្នា និងបានលើកពាន UCL ក្នុងឆ្នាំ ២០១៩-២០។
គួរជម្រាបផងដែរថា ដើម្បីបញ្ចប់ការស្នាក់នៅក្លឹបអស់រយៈពេលជាង ៩ឆ្នាំ នៅ Bayern រូបគេចង់ផ្លាស់ពីអាល្លឺម៉ង់ទៅលេងនៅ Premier League មុនយុទ្ធនាការ ២០២៤២៥ បើកដំណើរការ នេះបើយោងតាមសារព័ត៌មាន HITC បានចេញផ្សាុយ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ អតីតខ្សែការពារ Axel Tuanzebe របស់ក្លឹបបិសាចក្រហម Manchester United បានដាក់ពាក្យប្តឹងអតីតក្លឹបខ្លួន ដែលបានធ្វេសប្រហែសពីការណែនាំផ្នែកវេជ្ជសាស្រ្ត ពេលរូបគេរបួសនាពេលកន្លងមក។ ទន្ទឹមនឹងនេះ កីឡាករវ័យ ២៧ឆ្នាំ ដែលបានទៅចូលរួមជាមួយ Burnley កាលពីដើមខែនេះ បានដាក់ពាក្យប្តឹងទៅតុលាការកំពូល ដើម្បីប្រឆាំងប្តឹងទៅកាន់ Man United រួចរាល់ហើយកាលពីសប្តាហ៍មុន។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd តែងតាំង Legend ក្លឹបជាគ្រូបង្វឹកក្រុមយុវជនថ្នាល U-18 (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចោទប្រកាន់នេះដែរ វាបានកើតឡើងនាអំឡុងខែកក្កដា ឆ្នាំ២០២២ ដែលមានការពាក់ព័ន្ធទៅនឹងបញ្ហារបួសដែលមិនត្រូវបានបញ្ជាក់ ជាមួយនឹងតម្លៃព្យាបាលមានដល់ទៅជាង ១លានផោនឯណោះ។ លើសពីនេះទៀត Tuanzebe ក៏បានទម្លាយថា រូបគេបានផុតសុពលភាពកិច្ចសន្យា ១៩៥ថ្ងៃ នៅ Man Utd មុនពេលត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅក្លឹប Stoke City នាអំឡុងខែមករា ឆ្នាំ២០២៣ ខណៈបានចូលលេងត្រឹម ៥ប្រកួត ។ […]



