
(អាល្លឺម៉ង់)៖ ម្ចាស់ជើងឯក Bundesliga អាល្លឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ដោយ Daily Mail ថាកំពុងគ្រោងនឹងផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់ខ្សែការពារឆ្វេងហង្សក្រហម Liverpool កីឡាករ Andy Robertson មុនពេលទីផ្សារដោះដូររដូវក្តៅ។ ជាមួយគ្នានេះដែរ បន្ទាប់ពីមានរបាយការណ៍ថាខ្សែការពារ Alphonso Davies របស់ Bayern ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្លឹបយក្ស La Liga ក្លឹបអធិរាជស Real Madrid នៅចុងរដូវកាល។
ត្រលប់ទៅឆ្នាំ ២០១៧ លោក Jurgen Klopp បានចុះហត្ថលេខាលើ Robertson ពីក្រុម Hull City ក្នុងតម្លៃខ្លួនត្រឹម ៨លានផោន ខណៈបច្ចុប្បន្នកីឡាករស្កុតឡេនបានអភិវឌ្ឍទៅជាខ្សែការពារដ៏ល្អបំផុតមួយនៅក្នុងពិភពលោក ដោយបានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យនាពេលថ្មីៗកន្លងទៅនេះសម្រាប់ហង្សក្រហម។
ទោះបីជា Robertson នឹងមានអាយុ ៣០ឆ្នាំ នៅខែក្រោយក៏ដោយ ប៉ុន្តែ Bayern ជឿថារូបគេនៅតែមានថាមពលគ្រប់គ្រាន់ និងតុល្យភាពស្រដៀងគ្នាដែល Davies មាន៕
ប្រភព៖ SPORTBIBLE

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



