
បរទេស៖ អតីតខ្សែការពាររបស់ក្លឹបបិសាចក្រហម Gary Neville បង្ហាញជំនឿជឿជាក់ថា ក្លឹប Manchester United បានធ្វើការសម្រេចចិត្តលើអនាគតរបស់គ្រូបង្វឹកបច្ចុប្បន្នគឺ Erik Ten Hag រួចរាល់ហើយ ខណៈក្លឹបបានធ្លាក់ទម្រង់លេងជាខ្លាំងនៅរដូវកាលនេះ ជាមួយនឹងការបរាជ័យចុងក្រោយទល់នឹងក្រុម Fulham ដោយលទ្ធផល ២-១ ។ លោក Gary Neville បាននិយាយក្នុងកិច្ចសម្ភាសពេលជំនួបរវាងក្រុម Brenford និង West Ham កាលពីថ្ងៃចន្ទក្នុងទូរទស្សន៍ Skysport ថា៖ «ប្រសិនបើមានមើលទៅបុរសដែលចេញមកពីទីក្រុង Berrada ក្នុងនាមជា CEO ហើយភ្លាមៗ ពួកគេកំពុងនាំយកលោក Dan Ashworth ពីក្រុម Newcastle United ។
ប្រាកដណាស់ពួកគេនឹងធ្វើការសម្រេចចិត្តលើលោក Erik Ten Hag យ៉ាងលឿន ។ ខ្ញុំសង្ស័យថា លោក Sir Jim និង Dave Bailsford បានដឹងយ៉ាងច្បាស់ថា ពួកគេនឹងរក្សាទុកលោក Erik ten Hag នៅរដូវកាលក្រោយ។ ខ្ញុំមិនជឿថា ពួកគេនឹងរង់ចាំរហូតដល់ខែឧសភាដើម្បីធ្វើការសម្រេចចិត្តទេ ហើធ្វើឲ្យពួកគេមានសម្ពាធខ្លាំង»៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



