
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United និងកាំភ្លើងធំ Arsenal ស្ថិតក្នុងចំណោមក្លឹបជាច្រើនដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគោលដៅរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺខ្សែបម្រើ Sebastian Szymanski របស់ក្លឹប Fenerbahce នេះបើយោងតាមសារព័ត៌មាន TEAMtalk បានរាយការណ៍។
ទន្ទឹមនឹងនេះដែរ ខ្សែបម្រើវ័យ ២៤ឆ្នាំ កំពុងមានរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ក្លឹបយក្សទួរគី ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន ១៤ដង ក្នុងការបង្ហាញខ្លួនសរុបចំនួន ៣៩ប្រកួត នៅគ្រប់ការប្រកួតទាំងអស់។
គួរជម្រាបដែរថា Szymanski បានធ្វើការផ្លាស់ប្តូរទៅកាន់ Fenerbahce ក្នុងតម្លៃប្រហែល ៨.៥លានផោន ខណៈកិច្ចសន្យានឹងផុតកំណត់នៅឆ្នាំ២០២៧ បូកនឹងជម្រើស ១ឆ្នាំ បន្ថែម។ មិនតែប៉ុណ្ណោះ ក្លឹប Fenerbahce នឹងទាមទារតម្លៃខ្លួន Szymanski ប្រមាណ ៣០លានផោន ប្រសិនក្លឹបណាមួយហ៊ានចំណាយលើខ្សែបម្រើរូបនេះ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



