
ការប្រជែងតំណែងជើងឯកក្របខណ្ឌ Premier League នៅតែបន្តក្តីសង្ឃឹមខណៈLiverpool ចង់រក្សាកំនត់ត្រាមិនដែលចាញ់ ២៥ ប្រកួតក្នុងផ្ទះនៅពេលពួកគេបើកទ្វារកីឡដ្ឋាន Anfield ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Luton Town សម្រាប់ការប្រកួតពាក់កណ្តាលសប្តាហ៍នៅវេលាម៉ោង ២និង ៣០នាទីឈានចូលថ្ងៃព្រហស្បត្ត័ស្អែកនេះ។គួរកត់សម្គាល់ថាLiverpool បានបន្តឈរនៅលើកំពូលតារាងក្រោយផ្តួល Brentford ៤-១ កាលពីថ្ងៃសៅរ៍សប្តាហ៏មុនខណៈ Luton ត្រូវបាន Man. United ផ្តួលដល់ទឹកដី ក្នុងលទ្ធផល២ទល់និង១។៦ប្រកួតចុងក្រោយរបស់ Liverpool នៅក្របខណ្ឌ EPL គឺឈ្នះ៦ស្មើ១ ឈរនៅលេខរៀងទី១ ខណៈLuton ឈ្នះ១ស្មើ២និងចាញ់៣ឈរនៅលេខរៀងទី១៨។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរជួបគ្នា៥ដងចុងក្រោយគឺ Liverpool ឈ្នះ៣ និង ស្មើគ្នា២ដង ខណៈជួបគ្នាលើកចុងក្រោយកាលពីថ្ងៃទី៥វិច្ចិកា ២០២៣ឆ្នាំមុនស្មើគ្នា ១ទល់និង១។
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
Liverpool អាចនឹងគ្មានកីឡាករច្រើនដល់ទៅ៩នាក់សម្រាប់ការស្វាគមន៍ Luton ខណៈ Curtis Jones, Diogo Jota និង Darwin Nunez ទាំងអស់ត្រូវបានដកចេញក្រោយជួបបញ្ហារបួសពេលផ្តួលBrentford កាលពីចុងសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Gomez, Quansah, Van Dijk, Robertson; Gravenberch, Endo, Mac Allister; Salah, Gakpo, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមLuton(ភ្ញៀវ)
Marvelous Nakamba, Tom Lockyer និង Mads Andersen អវត្តមានដោយសាររបួសសម្រាប់ក្រុមភ្ញៀវ។ កីឡាករចំណូលថ្មី Daiki Hashioka នៅតែមានឪកាសចូលលេងក្រោយផ្ទេរមកកាលពីខែមករា។Elijah Adebayo បានរបួសសរសៃពួរក្នុងការប្រកួតកម្ដៅសាច់ដុំមុនពេលចាញ់ Manchester United កាលពីថ្ងៃអាទិត្យ នៅតែមិន់ទាន់ច្បាស់ថាអាចចូលលេងបានរឺអត់ទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKaminski; Bell, Osho, Mengi; Ogbene, Barkley, Lokonga, Doughty; Townsend, Chong; Morris
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool៣:០Luton Town
ប្រភព:whoscored &sportskeeda&sportsmole

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano


