
បរទេស៖ ខ្សែបម្រើ Barcelona គឺ Frankie De Jong អស់ការអត់ថ្មត់ជាមួយនឹងអ្នកសារព័ត៌មានដែលព្យាយាមចុះផ្សាយព័ត៌មានអំពីខ្លួន ដោយរូបគេបានលើកឡើងថា សុទ្ធសឹងតែព័ត៌មានក្លែងក្លាយ និងធ្វើឲ្យរូបគេទើសទាល់ជាខ្លាំង។ De Jong បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសកាលពីថ្ងៃអង្គារថា៖ «មួយរយៈចុងក្រោយនេះខ្ញុំពិតជាខឹងខ្លាំងជាមួយនឹងសារព័ត៌មានមួយចំនួន។ មានរឿងមិនពិតជាច្រើនបានលេចចេញមក។ ខ្ញុំនៅតែមិនយល់ មនុស្សទាំងអស់នោះចេញផ្សាយព័ត៌មានដែលមិនពិត។ ហើយវាពិតជារំខានដល់ខ្ញុំជាខ្លាំង។ ឧទាហរណ៍ ពួកគេនិយាយអំពីកុងត្រារបស់ខ្ញុំ ដែលនិយាយថា ខ្ញុំមានកុងត្រាដែលមានតម្លៃ៤០លានអឺរ៉ូ ដែលវាខុសឆ្ងាយពីកុងត្រាពិតប្រាកដរបស់ខ្ញុំ ខ្ញុំមិនអាចនិយាយអំពីតួលេខបានឡើយ ប៉ុន្តែរឿងទាំងនោះមិនពិតឡើយ។ អ្នកសារព័ត៌មានទាំងនោះគួរតែផ្លាស់ប្តូរ ព្រោះពួកគេបានបំផ្លាញគ្រូបង្វឹក និងកីឡាករជាច្រើនមកហើយ។ ព្រោះតែការចុះផ្សាយព័ត៌មានដែលមិនពិត។ នេះជាក្លឹបក្នុងក្តីស្រមៃរបស់ខ្ញុំ ហើយខ្ញុំរំពឹងថា នឹងអាចនៅទីនេះរយៈពេលជាច្រើនឆ្នាំទៅមុខទៀត»៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



