Bayern ពិចារណាយកអតីតគ្រូបង្វឹក Man Utd ម្នាក់មកជំនួសលោក Thomas Tuchel រហូតដល់ចប់រដូវកាលនេះ

Published 2 years ago
821 Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថា ត្រៀមនាំយកលោក Ole Gunnar Solskjaer ទៅជំនួសលោក Thomas Tuchel ដែលដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អឡើយនៅរដូវកាលនេះ។ យោងទៅអ្នកសារព័ត៌មានលោក Florian Plettenberg បានចុះផ្សាយថា Bayern Munich កំពុងសម្លឹងមើលលោក Ole Gunnar Solskjaer ជាបេក្ខភាពឈានមុខម្នាក់ដែលអាចនឹងមកដឹកនាំនៅ Allianz Arena។ របាយការណ៍ខាងលើបន្តថា បុរសសញ្ជាតិន័វេសរូបនេះត្រូវបានគេមើលឃើញថា អាចនឹងក្លាយជាបេក្ខភាពដឹកនាំបណ្តោះអាសន្នសម្រាប់ Bayern រហូតដល់ចប់រដូវកាលនេះ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United boss Ole Gunnar Solskjaer pictured in November 2021

Related Articles
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829