
ក្រុមបិសាចក្រហម Man.Utd មានបំណងចង់រកឃើញជ័យជម្នះជាលើកទីប្រាំនៅគ្រប់ការប្រកួតទាំងអស់ខណៈដែលពួកគេបានធ្វើដំណើរមកទឹសខាងត្បូងដើម្បីធ្វើការប្រកួតទល់នឹងក្រុមភ្ញៀវ Luton Town នៅកីឡដ្ឋាន Kenilworth នារាត្រីថ្ងៃអាទិត្យវេលាម៉ោង១១និង៣០នាទីយប់នេះ។ការប្រកួតចុងក្រោយរបស់របស់Lutton គឺបានបរាជ័យចាញ់ក្រុម Sheffield Utd ដោយលទ្ថផល ៣ទល់និង១ខណៈ Sheffield United ខណៈ Man.Utd បានផ្តួលម្ចាស់ផ្ទះ Aston Villa ២ទល់និង១នៅ Villa Park ។
៦ប្រកួតចុងក្រោយរបស់Luton ឈរនៅលេខរៀងទី១៧ ក្រោយប្រកួតបាន៦លើកឈ្នះ២ស្មើ២និងចាញ់២ ខណៈ Man.Utd ឈរនៅលេខរៀងទី៦ក្រោយប្រកួត៦ដងឈ្នះ ៥ ស្មើ១។
១.ប្រវត្តិជួបគ្នា
Man. United បានឈ្នះការប្រកួតចំនួន ១១ លើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុមដែលទើបនឹងឡើងតំណែងថ្មីក្នុង Premier League និងរបូតគ្រាប់បាល់ត្រឹមតែ ៥ គ្រាប់ប៉ុណ្ណោះ។
២.ពត៌មានក្រុមLuton Town(ម្ចាស់ផ្ទះ)
Marvelous Nakamba, Tom Lockyer និង Mads Andersen អវត្តមានដោយសាររបួសសម្រាប់ក្រុមLuton។ កីឡាករចំណូលថ្មី Daiki Hashioka នៅតែមិនទាន់បានចូលលេងក្រោយផ្ទេរមកកាលពីខែមករា។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKaminski; Bell, Osho, Mengi; Ogbene, Barkley, Lokonga, Doughty; Townsend, Morris; Adebayo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
Lisandro Martinez ត្រូវអវត្តមានរហូតដល់ទៅប្រាំបីសប្តាហ៍ដោយសាររបួសជង្គង់។Man.United នឹងបន្តអវត្តមាន Anthony Martial, Tyrell Malacia, Mason Mount និង Aaron Wan-Bissakaដោយសាររបួស។ Luke Shaw បានចូលលេងកំលុងការប្រកួត Aston Villa កាលពីចុងសប្តាហ៍មុន អាចនិងចូលលេងជម្រើសដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, Varane, Maguire, Shaw; Mainoo, Casemiro; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Luton Town ១:៣ Man.Utd
ប្រភព:whoscored &sportskeeda&sportsmole

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]



