
(បរទេស)៖ លោក Jurgen Klinsmann ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកជម្រើសជាតិកូរ៉េខាងត្បូង បន្ទាប់ពីគាត់ដឹកនាំបានត្រឹមតែ ១២ខែ ប៉ុណ្ណោះ ក្រោយបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup ។ រំលឹកផងដែរថា បុរសសញ្ជាតិអាឡឺម៉ង់វ័យ ៥៩ឆ្នាំ ត្រូវបានតែងតាំងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយកិច្ចសន្យាដល់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ។
ជាក់ស្តែង កូរ៉េខាងត្បូងបានចាញ់ហ្ស៊កដានីក្នុងការប្រកួត Asian Cup កាលពីថ្ងៃទី០៦ ខែកុម្ភៈ កន្លងទៅ ដែលអូសបន្លាយការរង់ចាំរយៈពេល ៦៤ឆ្នាំ របស់ប្រទេសនេះ។ ទន្ទឹមនឹងនេះ សមាគមបាល់ទាត់កូរ៉េ (KFA) បានរិះគន់ការដឹកនាំរបស់លោក Klinsmann ហើយបាននិយាយថាការផ្លាស់ប្តូរ “គឺជាការចាំបាច់”។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រ អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានអំពាវនាវឱ្យបណ្តេញលោក Klinsmann ផងដែរ។
គួរកត់សម្គាល់ថា ប្រធានក្រុមកូរ៉េខាងត្បូង Son Heung-min បានរងរបួសម្រាមដៃរបស់គាត់នៅក្នុងជម្លោះជាមួយមិត្តរួមក្រុមអំឡុងពេលអាហារពេលល្ងាចមុនពេលពួកគេប្រកួតចាញ់ហ្ស៊កដានីដ៏គួរឱ្យភ្ញាក់ផ្អើល៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


