Close
Featured-Image
កីឡាករឆ្នើម ៥ រូប PSG កំពុងសម្រាំងយកមកជំនួសតំណែង Mbappe (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Kylian Mbappe បានជូនដំណឺងប្រាប់ម្ចាស់ក្លឹបអ្នកមានបារាំងគឺ Paris Saint-Germainលោក Nasser Al Khelaifi  ថារូបគេនិងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ។ គួររំលឹកថាកន្លងមកសមាជិកជ័យលាភី World Cup ២០២១៨ក្រុមមាន់គក បារាំងរូបនេះធ្លាប់បានបង្ហើបប្រាប់ពីគោលបំណងចង់ចាកចេញពីទឹកដី Parc Des Princes ជាច្រើនដងរួចមកហើយ ខណៈកីឡាករវ័យ ២៥ ឆ្នាំរូបនេះមានបំណងចង់ស្វែងរកការប្រកួតប្រជែងថ្មីនៅលីកក្រៅស្រុក ស្របពេលក្លឹបអធិរាជស Real Madrid គឺជាក្រុមដែលនាំមុខ និង មានការផ្សារភ្ជាប់ការនាំយកអតីតកីឡាករ Monaco រូបនេះទៅរួមក្រុម។ជាមួយគ្នានោះផងដែរ Mbappe និងក្លាយជាកីឡាករដែលនិងផ្លាស់ទៅកាន់ក្លឹបដទៃដោយគ្មានតម្លៃខ្លួន (Free Transfer) ដូច្នេះក្រុម PSG និងមិនទទួលបានប្រាក់តម្លៃខ្លួនខ្សែប្រយុទ្ធេរូបនេះសូម្បីតែ១ដុល្លាឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ផ្ទុយទៅវិញយោងតាមអ្នកជំនាញទីផ្សារដោះដូរកីឡាករសញ្ជាតិអ៊ីតាលីលោក  Fabrizio Romano បានលើកឡើងថា ភាពកីឡាករដែលនិងមកជំនួសតំណែងរបស់ Mbappe ។

ខាងក្រោមនេះជាកីឡាករ៥រូប PSG អាចនិងជ្រើសយកមកជំនួសតំណែង Mbappe:

Marcus Rashford sets staggering 2023-24 goal target as he warns Wayne Rooney he's coming for his Man Utd record | The Sun

.Marcus Rashford

PSG ធ្លាប់ត្រូវបានបណ្តាញសារពត៌មានលើកឡើងពីការចង់បានខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិអង់គ្លេសបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្រុមបិសាចក្រហម Man.Utd គឺ Rashford។  អតីតយុវជនថ្នាលរបស់ក្លឹប និងបច្ចុប្បន្នបានអភិវឌ្ឍខ្លួនចូលលេងជាកីឡាករឈុតធំរបស់ក្លឹបជាច្រើនឆ្នាំចុងក្រោយ ជាមួយសមត្ថភាពស៊ុតបញ្ចូលទីរហូតដល់ទៅ ៣០គ្រាប់កាលពីរដូវកាលមុន និង ការសម្របខ្លួនលេង​នៅក្របខ័ណ្ឌ Premier League គឺជាបកេ្ខភាពដ៏មានសក្តានុពល និងស័ក្តសមម្នាក់។

វីដេអូ:

.Mohamed Salah

Mohamed Salah | Biography, Liverpool, & Facts | Britannica

​បច្ចុប្បន្នខ្សែប្រយុទ្ធឆ្នើមដែលមានកំនត់ត្រារកបានគ្រាប់បាល់ច្រើនបំផុតសម្រាប់អេហ្សីបមានតម្លៃឈ្នួលពលកម្មនឿយហត់ ៣៥ម៉ឺនផោន/១សប្តាហ៏ Salah ស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ និង Assist  ៩ ដងក្នុងការបង្ហាញខ្លួន ២៧ ប្រកួតសម្រាប់ Liverpool រហូតមកដល់ពេលនេះក្នុងរដូវកាលនេះ ។​បើទោះបីជាមានវ័យ៣១ ឆ្នាំ ប៉ុន្តែ Liverpool នៅតែកំនត់តម្លៃខ្លួនSalah ប្រមាណ៨០ លានអឺរ៉ូដែលអាចជាឧបសគ្គសម្រាប់ PSG ធ្វើការពិចារណារយ៉ាងយកចិត្តទុកដាក់បំផុត។

Rafael Leao: "New signings have raised AC Milan's level, we're targeting the Serie A title" - Total Italian Football

.Raphael Leao:ទីប្រឹក្សាបាល់ទាត់របស់ PSG គឺលោក Luis Campos មានបំណងចង់ជួបជុំជាមួយ Leao ខណៈពួកគេធ្លាប់ធ្វើការរួមគ្នានៅក្លឹប Lille ។សម្រាប់ក្លឹប AC Milan ថ្មីៗនេះបានបន្តកុងត្រាដល់កីឡាករអន្តរជាតិព័រទុយហ្គាកល់រហូតដល់ ឆ្នាំ ២០២៨ ជាមួយតម្លៃខ្លួនទិញផ្តាច់កុងត្រា១៧៥ លានអឺរ៉ូ។យ៉ាងណាមិញPSG ត្រូវតែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ Financial Fair Play មុនពេលបន្តការចុះហត្ថលេខាកីឡាករថ្មី ដោយសារក្លឹបត្រូវបញ្ចេញកីឡាករដែលមានប្រាក់ឈ្នួលច្រើនចេញជាមុនសិនដើម្បីបញ្ជៀសបញ្ហាប្រឈមនេះ។

វីដេអូ:

 

Arsenal in talks with Osimhen, may join club 2024 - Report - Punch Newspapers

.Victor Osimhen:ខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ាងបានអភិវឌ្ឍខ្លួនជាកីឡាករឆ្នើមរយៈពេល២ឆ្នាំចុងក្រោយ ស្របពេលខ្សែប្រយុទ្ធអន្តរជាតិ Napoli ទើបតែជួយក្រុមជម្រើសជាតិឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFCON ២០២៤ និង ជួយអោយក្រុមNapoli លើកពាន Serie A រយៈពេល៣០ឆ្នាំចុងក្រោយ។ទោះយ៉ាងណាកីឡាកររូបនេះមានតម្លៃខ្លួនមិនតិចជាង១៥០លានយូរ៉ូនោះទេ។

វីដេអូ:

Bayern Munich forward Serge Gnabry set for spell on sidelines | beIN SPORTS

៥.Serge Gnabry: កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះមានកុងត្រាជាមួយក្លឹប Bayern Munich រហូតដល់ឆ្នាំ ២០២៦ ដែលលេងតួនាទីបម្រើប្រយុទ្ធស្លាបរូបនេះក៏ជាបេក្ខភាពដ៏សមរម្យបំផុតចុងក្រោយសម្រាប់ជំនួសតំណែង Mbappeផងដែរ។

វីដេអូ:

ប្រភព:Sportsbrief

អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829